ថៃ និងភូមាបង្កើតក្រុមការងាររួមគ្នា​​​​​​ដោះស្រាយបញ្ហាពលករ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ថៃ និង​ភូមា បាន​ឯកភាព​បង្កើត​គណៈកម្មាធិការ​ការងារ​រួម​គ្នា​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពលករ ដែល​កើត​ចេញ​ពី​ភាព​ច្របូក​ច្របល់​ជុំ​វិញ​ការ​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស​របស់​ថៃ។

កាសែត​បាងកក ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​ការងារ​ថៃ លោក ស៊ិរិឆៃ ឌីស្តាគុល បាន​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ភូមា​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ដើម្បី​ជួប​ជាមួយ​​រដ្ឋ​មន្ត្រី​ការងារ​ភូមា លោក ថេន ស្វេ នៅ​ទីក្រុង​ណៃពិដោរ ដើម្បី​ជជែក​អំពី​ច្បាប់​ពលករ​ចំណាក​ស្រុក​ថ្មី។

បាងកក ប៉ុស្តិ៍​បន្ត​ថា ជំនួប​នេះ​កើត​ឡើង​ក្រោយ​ពី​មានភាព​ច្របូក​ច្របល់​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​មក​ហើយ ដែល​នាំ​រដ្ឋាភិបាល​យោធា​ថៃ​បង្ខំ​ចិត្ត​ផ្អាក​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​ថ្មី​ដ៏​តឹង​រឹង​ក្នុង​រយៈ​ពេល ៦​ខែ ក្រោយ​ពី​ពលករ​ចំណាក​ស្រុក​រាប់​ម៉ឺន​​នាក់​ ភ័យ​ខ្លាច និង​ចាក​ចេញ​ពី​ប្រទេស​ថៃ។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ជ្រើស​រើស​ពលរ​ថៃ លោក វ៉ារ៉ាណុន ភីធីវ៉ាន បាន​ប្រាប់​បាងកក ប៉ុស្តិ៍​ថា ថៃ​បាន​ស្នើ​ទៅ​ភូមា​ឲ្យ​ពន្លឿន​ការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ និង​ចេញ​ប័ណ្ណ​សម្គាល់​ពួកគេ ដែល​មាន​តម្លៃ​ស្មើ​នឹង​លិខិត​ឆ្លង​ដែន សម្រាប់​ពលករ​ដែល​គ្មាន ដើម្បី​អាច​ឲ្យ​ពួកគេ​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។

ពលករ​អន្តោ​ប្រវេសន៍​ប្រហែល ៤​លាន​នាក់ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ពលករ​ចន្លោះ​ពី ១​​ ទៅ ២​លាន​នាក់ ត្រូវ​បាន​គេ​ជឿ​ថា ពុំ​មាន​ឯកសារ​ស្រប​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ