ស្នងការរងខេត្តប៉ៃលិនអះអាងថាជ្រើសរើសមន្ត្រីនគរបាលមិនមានពុករលួយទេ

លោក​ ឃឹម សម្បត្តិ (នគរបាលជាតិ)

ស្នងការ​រងទទួល​បន្ទុក​ធនធាន​មនុស្សនៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ លោក យឹម សម្បត្តិ បានបកស្រាយថា ដំណើរការជ្រើសរើសមន្ត្រីនគរបាលក្រមខណ្ឌថ្មីដើម្បីបម្រើការងារ មិនជាប់ពាក់ព័ន្ធអំពើពុករលួយនោះទេ។​

ការចេញមុខបកស្រាយនេះ ក្រោយពេលដែលគណនីហ្វេសប៊ុក មួយឈ្មោះ «ម្ចាស់​ ចិត្ត»​ ចោទថា ដំណើរការប្រឡងជ្រើសរើសមន្ត្រីនគរបាលក្រមខ័ណ្ឌថ្មីឆ្នាំ២០១៦ នៅខេត្តប៉ៃលិនជាប់ពាក់ព័ន្ធអំពើពុករលួយ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ថ្ងៃទី១៩ខែកក្កដាម្សិលមិញ លោក​ ឃឹម សម្បត្តិឆ្លើយតបថា លោក​មិនជាប់​ពាក់ព័ន្ធ​លើ​ការ​ជ្រើស​រើស​មន្ត្រីក្របខ័ណ្ឌឡើយ ព្រោះ​ទាំង​ការ​ប្រលង ការ​កែ​ពិន្ទុ និង ការ​សម្រេចជាប់​ធ្លាក់ គឺជា​ការ​សម្រេច​របស់​ក្រសួង​មហា​ផ្ទៃ​ផ្ទាល់​តែ​ម្តង មិន​មែន​លោកឬស្នងការ​ខេត្តជាអ្នកសម្រេច​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ