របាយការណ៍នគរបាលបង្ហាញថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះថ្នាក់សង្គមបានកើតឡើងជាង ៣ពាន់ករណី បណ្តាលឲ្យមានអ្នកស្លាប់ជាង២ពាន់នាក់ និង រងរបួសជាង ៣ពាន់នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញរបាយការណ៍នៅថ្ងៃចន្ទនេះថា គ្រោះថ្នាក់សង្គមកើតឡើងនៅឆ្នាំ២០១៧ មានការថយចុះ៣% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។
គ្រោះថ្នាក់សង្គមគឺជាគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីសកម្មភាពមនុស្សនិងធម្មជាតិ ហើយបានសម្លាប់ជីវិតមនុស្ស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍១ ៩០៧ករណី ស្លាប់មនុស្ស ចំនួន៩៣១នាក់។ គ្រោះអគ្គីភ័យមាន ៣០៩លើកស្លាប់មនុស្សអស់៦៩នាក់។ ខ្យល់ព្យុះចំនួន១៤៩លើក បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងគ្រោះថ្នាក់សង្គមផ្សេងៗជាងមួយពាន់ករណីទៀត៕
ហូរ តុងហាន់