ជនអន្តោប្រវេសន៍៩នាក់ស្លាប់​និងរបួស៣០នាក់​នៅរដ្ឋតិចសាស

សមត្ថកិច្ចរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ រកឃើញជន​អន្តោប្រវេសន៍ ៩នាក់បានស្លាប់ នៅក្នុងរថយន្តសន្តោងមួយនៅចំណត​​ Walmart ក្នុងរដ្ឋតិចសាស ចំណែក៣០នាក់ផ្សេងទៀត​ មានបញ្ហាសុខភាពត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។​

សមត្ថកិច្ចអាមេរិកចាត់ទុកថានោះជា​បទឧក្រិដ្ឋ  ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងការជួញដូរមនុស្សឆ្លងដែន​។​ សមត្ថកិច្ចថា រថយន្តនោះបានចំណាយពេលជាច្រើនម៉ោង​ក្នុងការបើកបរចេញពីព្រំដែនជាមួយប្រទេសម៉ិចស៊ិក ហើយបានបណ្តាលឲ្យជនភៀសខ្លួនទាំងនោះរបួស ដាច់សរសៃឈាម និង មានជំងឺខ្វះជាតិទឹកធ្ងន់ធ្ងរ។​

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋអាជ្ញានៃរដ្ឋសហព័ន្ធបានឲ្យដឹងថា នៅក្នុងរថយន្តសន្តោងដែលមានគ្នា៣៩នាក់នោះ ក៏មាន២នាក់ជាកុមារស្ថិតនៅក្នុងអាយុរៀននៅសាលា។​

ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់​ចាត់ទុកពួកគេជាជនអន្តរប្រវេសន៍ទាំងអស់គ្នានោះទេ ដោយសង្ស័យថា អ្នកខ្លះរត់គេចក្នុងគោលបំណងផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ