វៀតណាម​បញ្ឈប់ជីកប្រេងតំបន់ជម្លោះក្រោយចិនគំរាមវាយប្រហារ​

រដ្ឋាភិបាលវៀតណាម​បាន​បញ្ចប់ការធ្វើសកម្មភាពជីកយកប្រេង នៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោយពេលមានការគំរាមខ្លាំងក្លាពីរដ្ឋអំណាចទីក្រុងប៉េកាំង។​

តាមការចុះផ្សាយរបស់សារព័ត៌មានBBCឲ្យដឹងថា ក្រុមហ៊ុន​ដែលធ្វើការជីកយកប្រេង ឧស្ម័នឈ្មោះ ​ Repsolមកពីប្រទេសអេស្ប៉ាញ មានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម​នោះ ត្រូវបានបញ្ឈប់ និង រើចេញពីតាំងនោះ ក្រោយពេលចិនព្រមានខ្លាំងៗ។​ សកម្មភាពភាព​នេះកើតឡើងតែប៉ុន្មានថ្ងៃក្រោយពេលដែលក្រុមហ៊ុន​បញ្ជាក់ថា ទីនោះមានបរិមាណហ្គាសចំនួនច្រើន។​ BBC បញ្ជាក់ថា ព័ត៌មាននេះ ជាការបង្ហើបឲ្យដឹងពីមន្ត្រីការទូតវៀតណាម។​

បើតាមប្រភពពីក្រុមហ៊ុនខួងយកប្រេង Repsol បានថ្លែងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងហាណូយ ទទួលរងការព្រមានវាយប្រហារពីចិន បើសិនជាមិនព្រមឈប់ក្នុងការខួងយកប្រេង ឧស្ម័ននៅក្នុងកោះស្ព្រាតលី កន្លែងដែលកំពុងមានជម្លោះទៀតនោះទេ។​

ចិនបានអះអាងថា ទីទាំងជាច្រើននៅសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួនរួមទាំង ថ្មប៉ប្រះទឹក និង កោះ ហើយប្រទេសផ្សេងៗជុំវិញកំពុងមានជម្លោះលើបញ្ហានោះរួមទាំងវៀតណាមផង។​

កន្លែងខួងយកប្រេងនោះ ចាប់ផ្តើមដំណើរការកាលពីខែមុន​ នៅសមុទ្រលើផ្ទៃទឹកទំហំប្រមាណ​៤០០គីឡូម៉ែត្រការ៉េ នៅឆ្នេរសមុទ្រវៀតណាមខាងត្បូង។​

វៀតណាមបានបញ្ជាឲ្យបិទតំបន់ខួងយកប្រេងនោះ (Block 136-03) ចំណែកក្រុមហ៊ុន​ Talisman ជាក្រុមហ៊ុនវៀតណាម​​បុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន​ Repsol ធ្វើសកម្មភាពខួងយកប្រេងនោះត្រូវបានបញ្ជាឲ្យចេញពីទីតាំងមានជម្លោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ