ក្រសួងមហាផ្ទៃណែនាំនគរបាលកុំឲ្យយកបុណ្យស័ក្តិទៅប្រព្រឹត្តខុសច្បាប់

ប្រភពរូបភាពពីអគស្នងការនគរបាលជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរបាល​ឲ្យយកបុណ្យស័ក្តិរបស់ខ្លួនទៅបម្រើប្រជាពលរដ្ឋ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជៀសវាងការយកអំណាចតួនាទីទាំងនោះទៅប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់បានកំណត់នោះ។​

នៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិដល់នាយនគរបាលជាន់ខ្ពស់កាលពីថ្ងៃអង្គារម្សិលមិញ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់នគរបាលឲ្យ ពង្រឹងសមត្ថភាពគោរពវិជ្ជាជីវៈ ការបំពេញតួនាទី ការពារដែនអធិបតេយ្យភាពប្រទេស និង បម្រើប្រជាពលរដ្ឋ ជៀសវាងការប្រព្រឹត្តិខុសច្បាប់ផ្សេងៗ។​នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោកឯម សំអាន មិនបានបញ្ជាក់ឲ្យចំថា ការប្រព្រឹត្តខុសច្បាប់ដែលលោកហាមនោះមានករណីអ្វីខ្លះនោះទេ ប៉ុន្តែកន្លងមក នគរបាលមួយចំនួនរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធគ្រឿងញៀន ឬ ករណីជូញដូរឈើខុសច្បាប់ជាដើម។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។