ហុងកុងនិងសិង្ហបុរីបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធ

មេដឹកនាំដែនដីហុងកុងលោកស្រី ការី ឡាំ និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនៃប្រទេសទាំងពីរ នៅក្នុងពេលដែលមេដឹកនាំហុងកុងបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។​

លោកស្រី ការី ឡាំ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច២ថ្ងៃនៅប្រទេសសិង្ហបុរីតាមការអញ្ជើញរបស់លោក លី សៀនឡុង។​

មេដឹកនាំទាំងពីរបានទទួលទានអាហារពេលល្ងាចជាមួយគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបានចែករំលែកពីបទពិសោធន៍ក្នុងពេលជួប​បញ្ហាប្រឈមនិង ភាពជោគជ័យនៃប្រទេសទាំងពីរទៅវិញទៅមក។​ នេះបើតាមសារព័ត៌មាន​ Channel News Asia។​

នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា បើទោះជាប្រទេសទាំងពីរមានការប្រឈមលើចំណុចមួយចំនួន​ ប៉ុន្តែមានការសហការគ្នាលើផ្នែកជាច្រើន។​

នៅក្នុងការពិភាក្សាលោកស្រី ឡាំ និង លោក លី បាន​លើកឡើងពីការទំនាក់ទំនង ហុងកុង សិង្ហបុរី និង អាស៊ាន កិច្ចសហការលើផ្នែកពាណិជ្ជកម្ម និង​ការវិនិយោគ ហិរញ្ញវត្ថុនិង​អាកាសចរណ៍ស៊ីវិលជាដើម​។ ក្នុងជំនួបនោះពួកគេក៏បានពិភាក្សាពីការចាប់ផ្តើម​អនុវត្តន៍គោលនយោបាយអន្តរជាតិរបស់ចិន​ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ