ខុសបច្ចេកទេសមួយក្បាច់ ​រឿង សោភ័ណ្ឌ ដែលសន្លប់​លើរេញ ក្លាយជាអ្នកឈ្នះកីឡាករថៃ

ការប្រកួតអន្តរជាតិបើកឆាក​កាលពី​សៀល​ថ្ងៃទី​៦ សីហា កីឡាករ​​​កម្ពុជា រឿង សោភ័ណ្ឌ និងកីឡាករថៃ​ជាជើងខ្លាំង​​ Khun Phen ត្រូវគេកត់សម្គាល់ថា​​​មានសភាព​ស្វិត​​ស្វាញយ៉ាងខ្លាំង ដោយ​អាច​និយាយបានថាការប្រកួតបាន​​បញ្ចប់ដល់ទៅ២​​ទឹកទៅហើយ គឺរកមិនទាន់ឃើញថា​អ្នកណាឈ្នះ​អ្នកណា​ចាញ់ផង ដោយសារតែកីឡាករថៃក៏ខ្លាំង ហើយ​កីឡាករកម្ពុជាក៏​​​មិន​ធម្មតា។

យ៉ាងណា​ក៏ដោយ ក្នុងពេលការប្រកួត​កាន់តែ​ឡើងកំដៅ ​លទ្ធផលចាញ់ឈ្នះស្រាប់តែលេចឡើងភ្លាមៗ​​ដោយគ្មានកំណត់ទុក ដោយសារតែកីឡាករថៃ​​ជ្រុលមួយ​​​​​​​ស្នៀត​វាយ​ខុសបច្ចេកទេស ហើយបណ្ដាលអោយ​​​​​​លោកអាជ្ញាកណ្ដាល​​ប្រកាសអោយ​ចាញ់ រួច​ប្រគល់​​​ជ័យជម្នះអោយ​ទៅ ​រឿង សោភ័ណ្ឌ ​ដែល​​ដួល​សន្លប់លើរេញ។

​​លោក ​ញាណ សុធី អ្នករៀបចំការ​ប្រកួត​​ប្រចាំទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បានអះអាងថាស្ថាប័នរបស់លោក​បាន​ផ្អាកការប្រដាល់ជាលក្ខណៈអន្តរជាតិ​នៅវេលាម៉ោងនោះ​​ប្រមាណ​ជា​​​មួយរយៈមកហើយ ដោយទើបតែបានបើកឆាកប្រកួត​ជាថ្មីកាលពីថ្ងៃទី​​៦ សីហា ប៉ុណ្ណោះ​ទើបលោក​​​​ដាក់​កីឡាករកម្ពុជា រឿង សោភ័ណ្ឌ និងកីឡាករ​​ថៃ Khun Phen ដែលសុទ្ធតែជា​​ជើងខ្លាំងអោយ​​​ប៉ះគ្នាជាគូឯក។ លោកថានេះជាសង្វៀនថ្មី ​​ដោយ​ក្នុងមួយសប្ដាហ៍នឹងមាន​​ការប្រកួត​​​​រវាងកីឡាករកម្ពុជានិងកីឡាករបរទេស​ចំនួន​​​២គូ​ៗរៀងរាល់​សប្ដាហ៍ ហើយក្នុងពេលបន្តបន្ទាប់គឺនឹង​បើកការប្រកួត​​ដណ្ដើមខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិតែម្ដងដើម្បី​បើ​សង្វៀនអោយកីឡាករ​កម្ពុជា និងថៃប្រកួត​គ្នា​​​​​​​​​​។

​លោកថាព្រឹត្តិការណ៍មួយនេះ​ដ្បិតថា​​​ធ្វើឡើង​​ក្នុងវេលាម៉ោង​ពេល​​​ដូចគ្នានឹងការប្រកួតកាលពីលើកមុន ប៉ុន្តែ​នេះ​គឺសង្វៀនថ្មី​​​​​ដែលស្ថាប័័នរបស់លោកទើបតែបាន​​បង្កើតឡើងតែប៉ុណ្ណោះ ក្រោយពីក្រុម​​​ហ៊ុន​​​​​​ជាអ្នក​ឧបត្ថម្ភចាស់​ត្រូវបញ្ចប់។

ងាកទៅកា​រប្រកួត​​ដ៏​ស្វិត​​ស្វាយរវាងកីឡាករគូឯកវិញ លោកថាបើ​​បណ្ដោយអោយអ្នកទាំងពីរ​​ប្រកួតគ្នា​ដល់​ចប់
​​គឺមិនច្បាស់​​ថា​អ្នកណាឈ្នះអ្នកណាចាញ់នោះទេ ក្នុងពេលដែលកីឡាករ​​ទាំង​ពីរសុទ្ធតែ​បើកឆាកប្រយុទ្ធ​ដាក់គ្នា​​ខ្លាំងៗ​រៀងខ្លួន។ ឆ្លងផុត​ការប្រកួត​​​២ទឹក លោកថា​​​រក​កំណត់អោយអ្នកណា​​ឈ្នះ​បានទេ ដោយសារតែ​ទាំង​​រឿង
សោភ័ណ្ឌ និង​កីឡាករថៃ សុទ្ធតែមាន​ចំណុចខ្លាំង​​និងចំណុចខ្សោយ​ប្រហាក់ប្រហែលគ្នាពិបាក​កាត់ក្ដី​​។ ​​បើទោះជា រឿង សោភ័ណ្ឌ វាយចេញបាន​ច្រើន ប៉ុន្តែលោកថាកម្រិតវាយត្រូវនិងចំ​គោលដៅ​របស់គេ​ មិនសូវមានច្រើននោះទេ ​ដោយអះអាងថាកីឡាករថៃម៉ាត់​ត្រូវចំ​ និងវាយជង្គង់ត្រូវចំល្អជាង។

លោកថាការ​ប្រកួតរបស់ពួកគេ​​ត្រូវ​បាន​​កាត់ក្ដី​ក្នុងទឹកទី៣ ​​​ដោយសារតែ​​​កីឡាករ​​ថៃដែលបានបង្កើន​ការវាយ​ចេ​ញបាន​ល្អ​បែរជាភ្លាត់ ដោយលោកបានហៅ​​ស្ថានភាព​មិន​ប្រក្រតី​ដែលបានកើតឡើង ថាជារឿងមួយ​​​​ដ៏សំណាងរបស់​ ​​រឿង សោភ័ណ្ឌ នោះផង។ ​

លោក ញាណ សុធី បាន​​រំលឹកពីការប្រកួត​ក្នុងទឹក​​ទី៣នេះថា ​​កីឡាករទាំង២បើកឆាក​​​​​វាយ​ប្រយុទ្ធគ្នា​​ល្អទៅៗ​​​​គួរអោយសរសើរ​​​​​​​​ដោយសារម្នាក់ៗគឺគិតតែប្រឹងសម្រុក​​ដោយមិនសំចៃ​​ទាំង​​​​កែងនិង​​កណ្ដាប់​ដៃ​ដាក់គ្នា។ សូម្បីតែបច្ចេកទេសក្នុង​ការ​​វាយ​បោកដាក់គ្នា​លើរេញ ក៏អ្នក​​ទាំងពីរ​​​សម្ញ៉ែងទៅវិញទៅមក ដើម្បី​ប្រទាញយក​ពិន្ទុរៀងខ្លួន។ ​​​​លោកថា​ការប្រកួតនៅក្នុងទឹក​​នោះបើ​​គ្មាន​​បញ្ហា​កើតឡើងគឺកីឡាករម្ខាងៗនឹងមានគ្រោះថ្នាក់​​​​​​បើបណ្ដោយអោយ​​​​បន្តការប្រកួត​​​ដល់ចប់ទឹកទី​៥ ហើយ​ម្នាក់ៗប្រឹងប្រកួតបានតែប៉ុណ្ណឹង។

ហេតុផលដែលនាំអោយកើតមានបញ្ហាមិនប្រក្រតីនោះឡើង គឺដោយសារតែ​ការវាយ​​ប្រកួតគ្នារបស់​អ្នកទាំង​​ពីរមានកម្រិត​ឡើងកំដៅ ហើយ​បណ្ដាលអោយ​​កីឡាករថៃទប់ជំហរ​លែងបាន​ក្នុងពេលសម្រុកខ្លាំង ​ហើយភ្លាត់​​ថែមមួយកែងត្រូវជំ​​កញ្ចឹងករខាងក្រោយរបស់​​ រឿង សោភ័ណ្ឌ ​បណ្ដាលអោយ រឿង សោភ័ណ្ឌ ​ដូលភីងលើរេញ​បន្តការប្រកួតលែងកើត។

ទោះអ្នកកាន់ជើងខាងកីឡាករថៃមួយចំនួនចោទថា កីឡាករកម្ពុជាដេក​​​ដួល​ស៊ីឡាក់ ក៏សភាព​នៃការវាយកែង​​​ត្រូវចំ​កញ្ចឹងករត្រូវគេមើលឃើញថា​​មាន​ភាព​​សមស្រប​នឹងសភាពដេកដួលរបស់​ រឿង សោភ័ណ្ឌ។ ​​កីឡាករថៃបានទទួលយក​​​​​ការកាត់ក្ដីរបស់​គណកម្មការរៀបចំ​គ្មាន​ការ​តវ៉ានោះទេ ប៉ុន្តែ​មុនពេលមានការ​​​ចាក់ផ្សាយ​​​​​​សារចុះសារឡើងបញ្ជាក់​ពីកំហុស​​ឆ្គង​ជាសាធារណៈនៅលើអាក្រង់គេក៏មានការ​តវ៉ាដែរ​​ថា​ រឿង សោភ័ណ្ឌ
មានចេតនា​ស៊ីឡាក់។

កីឡាករថៃបាន​បន្ទោសខ្លួនឯងដែល​​​​​ទប់ជំហរមិន​បាន​ក្នុងពេលសម្រុកខ្លាំង​ ​រហូត​បណ្ដា​លអោយភ្លាត់មួយស្នៀតនាំអោយចាញ់ទាំងមិនអស់ចិត្ត។ ​លោក ថៃ អ៊ូ ​​​អ្នកដឹកនាំ​​​កីឡាករថៃអោយមកប្រកួតនៅក្នុងប្រទេស​កម្ពុជា​បានអះអាងថា កីឡាករ ​​Khun Phen មានការសោកស្ដាយ​សម្រាប់ការភ្លាត់ហើយបណ្ដាលអោយចាញ់ក្នុងទឹកទី​​៣។ លោកថាការប្រកួតរបស់អ្នកទាំងពីរនឹងត្រូវរៀបចំ​​ជាថ្មី​ឆាប់ៗ​ដើម្បីអោយកីឡាករថៃ​​​មានឱកាសសងសឹក​​ក្រោយពី​​ភ្លាត់​បច្ចេកទេស ហើយបណ្ដាល​​អោយចាញ់​​​​​​ដោយសារតែអុក​​មួយកែង​​ត្រូវចំកញ្ចឹងករ​​គូប្រកួត​គឺ រឿង សោភ័ណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ