លោក ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនជប៉ុនបង្កើន​ការ​វិយោគនៅកម្ពុជា

លោក ហ៊ុន សែន អញ្ជើញជួបប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនធំៗរបស់ជប៉ុនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនថវិកាសម្រាប់ប្រទេសជាតិទាំងមូល។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះធ្វើឡើងកាលពីថ្ងៃចន្ទ​ម្សិលមិញ ពេលលោក​ធ្វើដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន​ ហើយបានជួបអ្នកវិនិយោគមួយចំនួន។ ​លោកបានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងនោះបង្កើនការវិនិយោគនៅកម្ពុជា ពិសេសវិនិយោគលើវិស័យឧស្សាហកម្ម។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ៊្វេសប៊ុករបស់លោកថា «ការវិនិយោគលើវិស័យឧស្សហកម្ម ដើម្បីបង្កើនការងារនិងប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនថវិកាសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»

លោក ហ៊ុន សែន បានអះអាងប្រាប់អ្នកវិនិយោគ​ជប៉ុនទាំងនោះថា កម្ពុជាកំពុងមានសន្តិភាពពេញលេញ គឺបានទាក់ទាញនិងផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ