អាមេរិកបង្កើតគម្រោងមួយជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់ស្រី្ដនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកអះអាងថា បានបង្កើតគម្រោងគាំទ្រផ្នែកហិរញ្ញវត្ថុមួយ ជួយគាំទ្រដល់ស្ដ្រីនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃចន្ទ ទី០៧ សីហា ម្សិលមិញ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ ឬហៅកាត់ថា USAID ថាខ្លួនបានបង្កើតគម្រោងមួយឈ្មោះ «គម្រោងសញ្ញាបណ្ណជីវភាពសម្រាប់ស្រ្តី» ដែលទឹកប្រាក់សរុប៨លានដុល្លារអាមេរិក ដោយថានឹងជួយដល់ស្រ្ដីនៅតំបន់អាស៊ីប្រមាណជាង៣៨ម៉ឺននាក់ ដូចជានៅហ្វីលីពីន វៀតណាម និងកម្ពុជា។

បើតាមសេចក្ដីប្រកាស គម្រោងសញ្ញាបណ្ណជីវភាពសម្រាប់ស្រ្តី នឹងជួយដល់ស្ដ្រីនៅកម្ពុជា ឲ្យទទួលបានសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ និងសេវាឥតគិតថ្លៃមួយចំនួនទៀត។ គម្រោងសញ្ញាបណ្ណនេះ នឹងផ្តល់ទឹកប្រាក់ទៅកាន់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសសង្គមមួយក្រុម ដែលនឹងជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ស្រ្តី។ លើសពីនេះ គម្រោងនេះ ក៏នឹងជួយបង្កើនការចូលរួមរបស់ស្រ្តីក្នុងការងារ បង្កើនឱកាសឲ្យស្រ្តី និងកុមារ ទទួលបានការអប់រំ និងវិស័យសុខាភិបាល។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ចាប់តាំងពីឆ្នាំ១៩៩៩ តាមរយៈអាជ្ញាធរឥណទានអភិវឌ្ឃនោះ គឺទីភ្នាក់ងារ USAID  បានរៀបចំឥណទានជាង ៣៥០លានដុល្លារ តាមរយៈអ្នកធានាចំនួន៦៣ ក្នុងប្រទេសអាស៊ីចំនួន១៣ ដោយថា ដើម្បីជាផ្នែកមួយរួមចំណែកអភិវឌ្ឍតំបន់អាស៊ាន៕

រាយការណ៍បន្ថែមដោយ លោក ពេជ្រ ចំរុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ