មនុស្ស​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ព្រៃវែង កុមារ​ពីរ​នាក់

មនុស្ស ៣​នាក់ ក្នុង​នោះ​មាន​កុមា ២​នាក់​ផង​ដែរ បាន​លង់​ទឹក​ស្លាប់​នៅ​ស្រុក​ពាមរក៏ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​នគរបាល​ជាតិ។

សេចក្ដី​រាយការណ៍​នោះ បាន​ឲ្យ​ដឹង​បន្ថែម​ថា នារី​ម្នាក់​វ័យ ២២​ឆ្នាំ​ កុមារី​អាយុ ៥​ឆ្នាំ និង​កុមារា​អាយុ ៧​ឆ្នាំ បាន​លង់​ទឹក​ស្រះ​ក្នុង​បឹង នៅ​ភូមិ​សាលា ឃុំ​រំចេក កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។

បើ​តាម​របាយការណ៍ ដំបូង​ឡើយ នារី​រង​គ្រោះ​បាន​រអិល​ធ្លាក់​ពី​លើ​ទូក​ចូល​ក្នុង​ទឹក ហើយ​បន្ទាប់​មក កុមារ​តូចៗ​ទាំង​ពីរ​នាក់ ដែល​ត្រូវ​ជា​ក្មួយ បាន​ចុះ​ជួយ ប៉ុន្តែ បណ្ដាល​ឲ្យ​លង់​ទឹក​ស្លាប់​ទាំង ៣​នាក់់​តែ​ម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ