តាចេក ​​​ថ្ងូររឿងប្រពន្ធ​មានជំងឺសរសៃប្រសាទ

លោក ឈុំ ប៊ុនឈឿន ហៅ​តាចេក និងភរិយា (វង្ស សុម៉ាលីន)

ក្នុងកិច្ចសម្ភាសន៍​បន្តផ្ទាល់របស់កម្មវិធី​ «​​​​កិច្ចសម្ភាសន៍តារា​សិល្បៈ» កាលពី​​​​​យប់ថ្ងៃទី​១០ សីហា ​លោក ឈុំ ប៊ុនឈឿន ហៅ​តាចេក បានត្អូញត្អែរថា លោកមិនត្រឹមតែជាតារាកំប្លែងល្បីឈ្មោះដែលក្រ​​​​​ប៉ុណ្ណោះទេ
គឺ​​​​​ស្ថានភាព​​​​​​សរសៃប្រសាទរបស់​​​ភរិយាលោកដែលបានធ្វើទុក្ខណាស់ដែរ។

​​លោក​​បានបង្ហាញពី​ភាពអស់សង្ឃឹម ​ប្រសិនបើ​​កម្លាំងរបស់លោក​​​​​​សម្ដែងលែងបាននិង​​​​​បន្តរុញ​រទេះ​​​​​​​​ឈរ​​លក់ទឹកសុទ្ធនៅលើបណ្ដោយ​ផ្លូវ​​ជាតិ​​លេខ​​​​២​លែងកើត​ដូច​បច្ចុប្បន្ន។ ​​​​នាយ​​ចេក និយាយថា​​​​ដ្បិតថា​លោកមាន​ឱកាស​​បានសម្ដែង​ក្នុងក្រុម​កំប្លែង​​​នាយកុយ តែ​​​​​ប្រាក់ចំណូលរបស់លោក​​មិន​​​​​​​​អាច​ផ្គត់ផ្គង់តម្រូវការ​​ប្រចាំថ្ងៃបា
នទេដោយសារតែតម្លៃខ្លួន​ក្នុងក្រុម ​គឹលោក​​​ត្រូវ​បាន​នាយកុយ​​ផ្ដល់អោយ​​ក្នុងកម្រិតមួយ ហើយ​​​បានសម្ដែងតែ​​​២​ដងក្នុង​មួយសប្ដាហ៍ ​ខណៈដែលការសម្ដែង​នៅ​​ខាងក្រៅ​​ប៉ុស្ដិ៍​ជាពិសេសនៅតាម​ខេត្ត​​ដែលទទួល​បាន​​កម្រៃ​ច្រើន គឺលោក​​​​សឹងនឹងអត់មាន​សោះ។

ក្នុងនោះសម្រាប់​​​​ឱកាស​ច្រៀងការ​​​កាត់សក់ ក៏​លោកមិន​សូវ​​ទទួលបានច្រើននោះដែរ ដោយសារតែ​​​ទីផ្សារតារាថ្មី​​​​ធ្វើអោយលោកក្លាយជា​​តារា​​​ដែល​​មហាជន​ចាប់​ផ្ដើម​​​ភ្លេច​ឈ្មោះ​​ជាបណ្ដើរៗ។ ​អ៊ីចឹងហើយទើប​លោក
និងភរិយា​ ត្រូវ​​បង្ខំ​ចិត្ត​សុំដី​​គេនៅ​ជាប់​​​​​​​ផ្លូវ​ជាតិ​២​​ដើម្បី​​ដាក់រទេះ​លក់​ទឹក​សុទ្ធ និងភេសជ្ជៈ​រាល់ថ្ងៃ ​​គ្រាន់បាន​កម្រៃបន្ថែម​។

លោកថា​ផ្ទះ​របស់លោកស្ថិត​​នៅចម្ងាយប្រមាណជា​​​​៣ទៅ​​៤គីឡូពី​ទីតាំងលក់ ដោយ​​​​​​​ក្នុងមួយថ្ងៃ​លោកត្រូវអូសរទេះទៅមកៗ​ ​ព្រោះតែអត់កន្លែង​​​​​ទុក​ដាក់នៅ​​​នឹងដី​ដែលគេ​​អោយ​លក់នោះទេ។ ​ក្នុងមួយថ្ងៃ​លោក​ថា​ទទួលបានប្រាក់កម្រៃចន្លោះពី​​២​ម៉ឺន​ទៅ​​​៥ម៉ឺនរៀល​​​ពីការលក់ទឹកសុទ្ធ ដោយ​ថវិកាទាំង​នោះ​ត្រូវ​​ចំណាយ​​​​​​​​ក្នុងផ្ទះនិង​បង់​​​​​ធនាគារដែលលោក​បានខ្ចី​យកមកទិញ​​ម៉ូតូអោយកូន​​ជិះ​រៀននិង​​​​សង់​​ផ្ទះ​​នៅ​ជារៀងរាល់ខែ។

​​លោកថាខ្លួនក្រ​ដោយសារតែ​កូនទាំង​​​៦​​​គឺសុទ្ធតែក្រ ដោយសារតែ​កូន​​ធំៗ​​​​​​៤​នាក់ ​​គឺ​មានមុខ​របរត្រឹមតែជាអ្នកឡើងឆ្នោត ​​​​​​ជាអ្នកស៊ីឈ្នួលដាំដំឡូង ជាកម្មករសំណង់ និង​ធ្វើការ​រោងចក្រ​ដោយ​​កូនៗ​​​​​បែកចេញ​​​ទាំង​​​៤ បើទោះជាលោកបានរៀបការ​អោយការ​ហើយ ក៏នៅតែ​​​​មក​រកលុយលោក។

ជាក់ស្ដែង​លោកត្រូវ​​រាប់​រង ចិញ្ចឹម​ចៅ​ដែលជាកូន​​របស់​កូន​​​ប្រុសស្រី​របស់លោក ព្រោះតែ​​​ពួកគេ​​ខ្វះ​ខាត
ដោយ​​​​​​ក្នុងផ្ទះ​រាល់ថ្ងៃ​​មាន​បន្ទុក​​សរុបទាំង​​​កូន​២នាក់ក្នុងបន្ទុក​ផង គឺ​​មានចំនួន​​​​​​១០នាក់។ ​យ៉ាងណាមិញ
លោកថា​​បន្ទុក​ដែល​​​​មាន​​​រាល់ថ្ងៃ​​មិនធ្វើអោយ​លោកអស់សង្ឃឹម​ប៉ុន្មានទេ ប៉ុន្តែ​អ្វីដែលលោក​ស្មុគស្មាញជា​ងគេ​
គឺជំងឺសរសៃប្រសាទរបស់ភរិយា​​។

លោកថា​​​​​​​​​​​ប្រពន្ធក្រោយរបស់លោក​​ ​​តាំង​ពី​​ដួល​បោក​ក្បាល​​ក្នុង​ហេតុការ​ក្រឡាប់​រម៉ក​​​​ម្ដង​មក គឺ​មាន​ជំងឺ​​​​​​មិន​ប្រក្រតី​​​នោះទេ ដោយ​​​ឩស្សាហ៍​ឈឺ ហើយ​​ធ្វើទុក្ខ​​ពិបាកមិនសូវទៀងពេល។ ​ពេលខ្លះ​​អ្នកស្រី​​​ឡើងកំដៅ
​​​​​​និង​​មាន​​​សភាព​​​​​មិនស្រួល​​ត្រូវ​បញ្ជូនទៅ​ពេទ្យភ្លាមៗនិង​ត្រូវ​​​​​​​ពិបាកអោយលោកត្រូវចំណាយ​ពេល​មើលថែនោះផង។

​លោក​​​​​​បង្ហាញពីការអស់សង្ឃឹម​នៅពេល​លើក​ឡើងពីរឿងនេះ ជាពិសេសនៅពេល​​ភរិយា​របស់លោកក៏មានជំងឺ​លើស​ជាតិស្ករនិង​​មាន​បញ្ហា​​សតិអារម្មណ៍​​​​ធ្វើទុក្ខ​ម្ដង​ៗ។ ​លោកថា​​ពេលខ្លះ​​​​​​មិនសូវចង់ទុក​ភរិយា​​​​អោយនៅតែឯងនោះទេ ​​​​​ដើម្បី​​​​​​កុំអោយធ្វើទុក្ខ​​ហើយ​​​​​មិនមានអ្នកចេះមើលថែដែលនាំ​​​ភរិយារបស់លោក​​​ឡើងធ្ងន់​។

លោកថា​អ្នកសិល្បៈមួយចំនួន​​គេ​មាន​តែគេថ្ងូរដើម្បី​បានជំនួយ ប៉ុន្តែសម្រាប់រូបលោកគឺ​​​​​​​មិនស្ថិតនៅក្នុងជំពូកនោះឡើយ ​ដោយលោកប្រកាស​ថា​​​រាល់អ្វីដែលលោកបាន​និយាយគឺសុទ្ធតែ​​ពិតទាំងអស់។ លោកថា​​​ការងារ​សិល្បៈនាពេល​​ចុងក្រោយ គឺ​នៅសល់មិនដល់​​១០ភាគរយនោះទេ ក្នុង​​​​​ចំណោម​​១០០​ភាគរយដែលលោកធ្លាប់​បានទទួល​កាលពីអំឡុងឆ្នាំ​​២០០៥ ​ដល់​​២០០៧។ យ៉ាងណា​មិញ លោកថា​បើទោះជាការងារ​សិល្បៈអំឡុងពេល​នោះក៏មិនជួយអោយលោក​​​​បាន​ចំណូល​ច្រើន​ដែរ ដោយសារតែ​លោក​​​​ដ្បិតថាបានចេញសម្ដែង​ច្រើន តែ​តម្លៃខ្លួនគឺ​​​ទទួល​បាន​ទាប​​​​បើធៀប​នឹងតារាល្បី​​រួម​ក្រុម។ ​

​អ្នកស្រី ជា សារ៉ន ភរិយា​នាយ​ចេក បានអះអាងថា​​តាំងពី​​​អ្នកស្រី​​​មានគ្រោះថ្នាក់ចរាចរណ៍ម្ដង​​ បណ្ដាលអោ
យ​បោកក្បាលធ្ងន់ធ្ងរនោះ​មក គឺអ្នកស្រី​​រមែងមាន​អាការៈធ្វើទុក្ខ​នា​ពេលចុងក្រោយ ​​ជាពិសេសគឺ​​​មានសភាព​​​​ចង់សន្លប់ និង​​​ឈឺក្បាល​ខ្លាំង​ៗម្ដងៗ។​

ជាក់ស្ដែង​ក្នុងពេលអ្នកស្រីត្រូវដឹក​បញ្ជូល​ពេទ្យកាលពីមួយរយៈពេលមុន គឺសូម្បីតែមានជំងឺត្រូវវះក៏​​​វះ​មិន​កើត​ដោយសារតែ​​ជាតិ​ស្ករ​ឡើងខ្លាំង។ អ្នកស្រី​សារភាព​ថា​ហេតុ​ផលដែលជំងឺ​ធ្វើទុក្ខ​រាល់ថ្ងៃ គឺដោយសារតែ​ពេល​គ្រោះថ្នាក់ភ្លាមៗ អ្នកស្រីមិនដែល​បានទៅ​​ពិនិត្យ​ពេទ្យនិង​ក្រោយៗ​​មកពេល​​ជំងឺធ្វើទុក្ខ​ល្មមៗក៏មិនសូវ​បាន​ទៅពេទ្យ។

អ្នកស្រី​​និយាយថា​គ្រួសារ​​តាំងពី​ដើម​​រហូត​​ដល់បច្ចុប្បន្នគឺមានសភាព​ក្រលំបាក និង​បានត្រឹមតែ​មួយគេរៗប៉ុណ្ណោះគឺមិនសម្រាប់​​​​​​ការព្យាបាល​​​​​​​​ទើប​អ្នកស្រី​ចេះតែធ្វើទុក្ខ​​ធ្ងន់ដោយសារ​ឈាមកក​នៅក្នុងសរសៃខួរក្បាល​ក្នុងពេល​ក្រឡាប់​​​​រទេះ​​។

​នាយចេក និយាយថា​​ហេតុការក្រឡាប់​រទេះ​នោះ គឺ​​តាំងពីពេលដែល​លោក និង​ភរិយានៅ​រកស៊ីដើររើសអេតចាយនិងទិញអេតចាយនៅឡើយ ​ដោយការក្រឡាប់​រម៉ក​ពេល​នោះ គឺ​​​​​លោកមិនមានលុយ​​​​មើលភរិយា​អោយបានដិត​ដល់នោះទេ ​​​ហើយដោយសារតែការធ្វើទុក្ខ​ក៏​មិនសូវ​​ស្ដែង​ឡើងផង ទើប​​​​លោកចេះតែ​​ហីៗ
ហើយទាល់តែអ្នកស្រីធ្វើទុក្ខ​​ខ្លាំង​​ៗទើប​​យកទៅពេទ្យនិងទិញ​ថ្នាំអោយ​លេប​។

​លោកអះអាងថា​​ស្ថានភាព​​ធ្វើទុក្ខរបស់​ភរិយា​ទើបតែកើតមាន​ឡើងប៉ុណ្ណោះ ​ដោយ​​​​ស្ថានភាព​​មិន​ប្រក្រតីរបស់អ្នកស្រីគឺ​​មានសភាព​​ស្របគ្នា​នឹង​​ជំងឺ​ទឹកនោមផ្អែមនិងជំងឺ​​ចាស់របស់អ្នកស្រី​​ផងដែរ។ យ៉ាងណាមិញ
លោកថានឹងប្រើអោយអស់លទ្ធភាព​​ដើម្បីរក​លុយមកព្យាបាលភរិយានិង​បង់រំលោះ​​បំណុលធនាគារបើទោះជា​ចំណូលសិល្បៈរបស់លោកធ្លាក់ចុះមិនដូច​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ