ត្រាំ ព្រមានថាកូរ៉េខាងជើងនឹងជួបគ្រោះមហន្តរាយធំបើប៉ះអាមេរិក​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណល ត្រាំ ព្រមានថា កូរ៉េខាងជើង នឹងជួបគ្រោះមហន្តរាយធំ ប្រសិន ជាប្រទេសនេះ​ធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អាមេរិក ដែលការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរប្រឈមមុខដាក់​គ្នាខ្លាំង។

លោកត្រាំថ្លែងថា របបកូរ៉េខាងជើង​នឹងប្រឈមមុខគ្រោះថ្នាក់កាន់តែខ្លាំង បើសិនជាមិនព្រមធ្វើការងារជាមួយគ្នាក្នុងការដោះស្រាយជម្លោះកំពុងកើតមាន​។នេះបើតាមសារព័ត៌មានBBC​។​​

លោកត្រាំ ថ្លែងបែបនេះ បន្ទាប់ពី ទីក្រុងព្យុងយ៉ាងបានប្រកាសថា នឹងបាញ់មីស៊ីលចំនួន​៤គ្រាប់ទៅកោះGuam ជាមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull ថ្លែងថា អូស្ត្រាលីបានត្រៀមខ្លួនជាស្រេចក្នុងការត្រៀមធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើង នៅពេលដែលមានសង្គ្រាមផ្ទុះឡើង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។