ឡាវសន្យាដកទ័ពចេញពីទឹកដីកម្ពុជាមុនព្រឹកស្អែក

លោក ហ៊ុន សែន និង លោក​ ថោង​លួន​ ស៊ី​ស៊ូ​លីត​ នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​ឡាវ​ (រូបភាពហ្វេសប៊ុក លោក ហ៊ុន សែន)

មេ​ដឹក​ឡាវ​បាន​ប្រកាស​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ព្រំដែន​ ឲ្យ​បាន​មុន​ព្រឹក​ស្អែក​ បន្ទាប់​ពី​ការ​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នៅ​ប្រទេស​ឡាវ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នា​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​ លោក​ ថោង​លួន​ ស៊ី​ស៊ូ​លីត​ នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​ឡាវ​ នៅ​ព្រឹក​នេះ​ លោក​ ថោង​លួន​ ស៊ី​ស៊ូ​លីត​ ថ្លែង​ថា​ លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ហេតុ​ការណ៍​ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​ទាំង​ពីរ​នេះ ​ហើយ​លោក​សន្យា​ថា​ នឹង​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​ ឲ្យ​បាន​មុន​ព្រឹក​ស្អែក​។​

កាល​ពី​ម្សិល​មិញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ប្រើ​ពាក្យ​សម្តី​វាយ​ប្រហារ​ខ្លាំងៗ​លើ​ប្រទេស​ឡាវ​ថា បើ​មិន​មាន​ការ​ដក​កម្លាំង​ដែល​នៅ​ឈរ​ជើង​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ​ កម្ពុជា​នឹង​ប្រើ​កម្លាំង​ទ័ព​វាយ​ប្រហារ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​។​

ទន្ទឹម​នឹង​ការ​ប្រកាស​ដក​ទ័ព​របស់​ឡាវ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ទ័ព​របស់​កម្ពុជា​ដែល​បញ្ជូន​ចេញ​ពី​ភ្នំពេញ​ទៅ​ព្រំ​ដែន​កាល​ពី​យប់​មិញ​នេះ​ ឲ្យ​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ