លោក ត្រាំ បន្តលើកឡើងពីជម្រើសប្រើប្រាស់ “យោធា”ទៅលើកូរ៉េខាងជើង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​បារាំង បាន​ប្ដេជ្ញា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នឹង​ធ្វើការ​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់កូរ៉េ​ខាង​ជើង ប៉ុន្តែ ជា​ថ្មី​ម្ដង​ទៀត លោក ត្រាំ បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​វិធានការ​យោធា ប្រសិន​បើ​ជំហ៊ាន​ទាំង​អស់​បរាជ័យ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ព្រមាន​ជា​ថ្មី​របស់​លោក ត្រាំ បាន​កើត​ឡើង​ចំពេល​ដែល​មាន​ការ​អំពាវ​នាវ​ពី​អន្តរជាតិ មាន​ចិន រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស និង​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ប្រធានាធិបតី​អាមេរិក បង្ហាញ​ភាព​អត់​ធ្មត់​កាន់​តែ​ខ្លាំង។

សេចក្ដី​ថ្លែងការណ៍​សេតវិមាន​បាន​លើក​ឡើង​ថា លោក ត្រាំ និង​ប្រធាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​អំពី​ស្ថានការណ៍​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង ពាក់​ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

សេចក្ដី​ថ្លែងការណ៍​នោះ បន្ថែម​ថា អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាត់​វិធាន​ការ​កាទូត សេដ្ឋកិច្ច និង​យោធា ដើម្បី​បញ្ចប់​ការ​គំរាម​កំហែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ