លោក ហ៊ុន សែន ថា កម្មករកម្មការិនីអាចជិះឡានក្រុងឥតគិតតម្លៃសេវាពីរឆ្នាំ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើងថា កម្មករ​កម្មការិនី​រោង​ចក្រ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ដោយ​ឥត​គិត​តម្លៃ​សេវា​រយៈ​ពេល ២​ឆ្នាំ ដោយ​ថា ដើម្បី​សម្រួល​ដល់​ជីវិភាព​របស់​ពួកគេ។

លោក ហ៊ុន សែនបានលើកឡើងបែបនេះឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គម​ហ្វេសប៊ុក ដែល​បញ្ចេញ​មតិ​នៅក្នុង​សារ​ផ្សព្វផ្សាយ​នៅ​​លើទំព័រហ្វេសប៊ុករបស់លោក ពីការជួបសំណៈសំណាលជាមួយក្រុម​កម្មករកម្មការិនី​ជាង ៤២០០​នាក់ នៅឯ​​កោះពេជ្រ នៅ​ព្រឹកថ្ងៃទី​២០ ខែសីហានេះ។

លោកហ៊ុន សែន បានលើកឡើងថា «ក្មួយៗកម្មករទទួលបានសេវាជិះឡានក្រុងសាធារណះ​​ឥតគិតថ្លៃ ២ឆ្នាំ​ ពីថ្ងៃទី​​២០ ខែ​សីហា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ដែលនឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ក្មួយៗ»

លោកបន្ថែមថា កម្មករកម្មការិនីគ្រប់រូបអាចជិៈរថយន្តក្រុងសាធារណៈនេះបានគ្រាន់តែបង្ហាញ់កាតរបស់ខ្លួន នោះនឹងទទួលបានសេវានេះភ្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ