ជំនួប​​សង​សឹកជាមួយកីឡាករថៃ ​ឡុង សុភី ខាតធ្ងន់

នៅទីបំផុត ការប្រកួតជាលើកទី៣រវាងកីឡាករ​កម្ពុជា ​ឡុង សុភី និងកីឡាករថៃ Chhuok Chhai ត្រូវបានបញ្ចប់​​​​​ដោយកីឡាករកម្ពុជាជាអ្នកបរាជ័យ ​​ខណៈដែលការប្រកួត​ដែល​​អ្នកទាំងពីរជួបគ្នាកាលពី​​​​​​២លើកមុន គឺ​រកមិ
នឃើញ​ចាញ់ឈ្នះ។

​លទ្ធផលដែល​ទើប​ស្ដែងឡើងក្នុងជំនួប​ជាលើកទី​​៣នេះ កីឡាករកម្ពុជាក៏រងការរិះគន់​​ច្រើនណាស់​​ផងដែរ បន្ថែមពីលើកការបរាជ័យ​ រហូតដល់​​​​​អ្នកគាំទ្រ​​ភាគយល់ថា​​​​គឺជាជំនួប​ខាត​ច្រើន​របស់​​​​​គេនោះផង។

លោក ​​ញាណ សុធី ​​អ្នករៀបចំ​ការ​ប្រកួត​ប្រចាំ​នៅទូរទស្សន៍អាស៊ីអាគ្នេយ៍បា​ន​អះអាងថា ធៀប​នឹង​ការ​ប្រកួត​​​រវាង​កីឡាករ ឡុង សុភី ​មកពីក្លិប​សាលវ័ន្ត​កីឡា និងកីឡាករថៃ​​ Chhouk Chhai កាលពី២លើកមុន​ លោកចាត់ទុកការប្រកួត​របស់ពួកគេ​កាលពីថ្ងៃទី២០ សីហា ​មានលទ្ធផល​​មិនសូវ​ល្អ។

ហេតុផលដែល​លោកយល់ឃើញបែបនោះ គឺដោយសារតែ​​​​ពេញរយៈពេល​​៥ទឹក​​​របស់អ្នកទាំង​ពីរនៅលើ​សង្វៀន គឺមិនសូវមាន​ភាព​រស់រវើក ដោយលោក​​បានហៅ​ថា​អ្វីដែល​បានស្ដែងឡើងគឺបង្ហាញ​ពី​ភាពកំសោយ​រ
បស់​កីឡាករ​​ទាំង​ពីរនោះ​ផង ដោយ​លោក​បាន​​សង្កត់ទម្ងន់ជាងគេ​ទៅលើ​កីឡាករកម្ពុជា។

លោកថា​ការ​ប្រកួត​កន្លង​​មក ឡុង សុភី មិនដែល​​បណ្ដោយ​​​គូប្រកួត​​​វាយ​​​ចេញបានច្រើននិង​​មិនទុក​​​​​មុខ​​អោយដៃគូ​នោះទេ ​ជាពិសេស​អោយតែកីឡាករ​​​ដែលត្រូវប៉ះ​កណ្ដាប់ដៃជាមួយ​នោះ ​មិនសូវ​​​​វាយ​ចេញ​បានល្អ។ ប៉ុន្តែ​​សម្រាប់កា​រប្រកួតជាមួយដៃគូចាស់​​​គឺ Chhouk Chhai លើកនេះ លោកថា​​ ​ឡុង សុភី ប្រកួត​មិន​​សូវ​ល្អ ដោយ​​​កីឡាករថៃ​មិនទាំង​បញ្ចេញ​​បច្ចេកទេសណាមួយគួរអោយ​កត់សម្គាល់​ផង ក៏​បណ្ដោយ​អោយ​ការ​ប្រកួតអួស​បន្លាយ​ដល់​​​​​៥ទឹក ហើយកីឡាករ​រូប​នេះ​ហាក់មិនបានបញ្ចេញថ្វីដៃតែម្ដង​។

លោកចាត់ទុកថា​សកម្មភាពប្រកួតមិនរស់រវើក​​របស់​​​កីឡាករ​ទាំង​​​២ បណ្ដាលមកពី ​ឡុង សុភី ​ប្រកួតមិនអស់​​​ដៃនិងគិតតែពី​​អោបៗ​​បេះ​មិន​​ចេញ ទើប​​ធ្វើអោយការប្រកួតរបស់គូនេះមិនសូវ​ទាក់ភ្នែក​​។ អ៊ីចឹងហើយទើបលោកយល់ស្រប​ថា​​ការប្រកួតេដែល​បានធ្វើឡើង​​​​កាលពីថ្ងៃអាទិត្យដែលជាជំនួប​សងសឹកនោះ គឺធ្វើអោយ ឡុង សុភី
ខាត​​​​ធ្ងន់​​ដោយសារតែ​​​​​​កា​រប្រកួត​​​​​​​​​របស់គេ​ត្រូវបញ្ចប់ ដោយ​​​​​កីឡាករ​​ថៃឈ្នះ​ពិន្ទុ ហើយ​​​​​​​​​​​គេក៏ត្រូវ​​​មហាជន​កត់សម្គាល់​ថា​​ប្រកួត​មិនសូវ​ល្អឬធ្លាក់​ដៃទៅទៀត។

​លោក ញាណ សុធី ​​​ទទួលស្គាល់ថា​​ការប្រកួតរបស់​កីឡាករ​កម្ពុជាមាន​​ការប្រែប្រួលពី​ល្អមក​ជាចុះខ្សោយ​ស្ទើរតែគ្រប់កីឡាករ​​ គឺមិនមែន​​​តែ ឡុង សុភី នោះទេ ​ដែលបញ្ហា​នេះ​អាច​បណ្ដាលមកពី​​​ក្រោយ​ពី​មានឈ្មោះល្បី​​​ក៏ចេះតែប្រហែស​​ខ្លួន ហើយបណ្ដោយ​អោយ​​សមត្ថភាពដែលធ្លាប់តែឈានឡើងក៏មានការប្រែប្រួល។

លោកនិយាយថា​ «​​ឥឡូវ​ពិបាក​មែនទែន កីឡាករ​ណា​ក៏​​ដូចកីឡាករណាដែរ (កីឡាករកម្ពុជា) គឺប្រកួតយូរទៅ​​​មិនដឹងណាមិនដឹងណីទេ​​​!»។

ហេតុ​ផលដែលមានការបញ្ហា​នោះ​កើតឡើង​​​ លោកថាមិនមែនដោយសារតែបញ្ហាតម្លៃខ្លួន​​​​​​នៅទាប​ដូចមុននោះទេ ដោយសារតែភាពជាក់ស្ដែង គឺទាំង​សង្វៀនរបស់លោកនិង​សង្វៀនរបស់​​បណ្ដាប៉ុស្ដិ៍ផ្សេង សុទ្ធតែបាន​ដំឡើងតម្លៃខ្លួនអោយ​កីឡាករ ជាពិសេស​សម្រាប់​កីឡាករដែល​មានឈ្មោះបានឡើងសង្វៀនអន្តរជាតិប្រកួត
ជាមួយកីឡាករ​​បរទេស។

ប៉ុន្តែអាចមកពីកង្វះ​ខាត​កីឡាករ​​​ហើយ​​​​​តម្រូវអោយ​កីឡាករ​​ល្បីៗ​ឡើងរេញ​​​រហូតដល់​​​៣​ដងទៅ​​​​​៤ដង ក្នុងមួយខែ
ទើបធ្វើ​អោយ​កីឡាករខ្លះមិនហ៊ាន​​វាយអស់​សមត្ថភាពទេ ដើម្បីទុក​កម្លាំង​ឡើងរេញ​​បន្ទាប់ និង​កីឡាករ​ខ្លះ​ទើបតែឡើងរេញ​​​នៅប៉ុស្ដិ៍ផ្សេង ​ហើយ​ក៏​ទទួល​វាយ​​នៅ​​សង្វៀនរបស់លោក ដែល​​​សូម្បីតែលោក​ផ្ទាល់​ ក៏​អះអាងថាមិនអាច​​ទប់ស្កាត់​​​បញ្ហា​នេះ​បាន​។

យ៉ាងណាមិញ លោកមិនទាន់ដឹងថា​ហេតុ​ផលដែល​​ ឡុង សុភី ប្រកួតមិនសូវរស់រវើក​​​ក្នុងជំនួបសងសឹកជាមួយកីឡាករថៃ Chhouk Chhai ដោយសារតែហេតុ​ផលណាមួយនោះទេ គឺគ្រាន់តែលោកសម្ដែងអារម្មណ៍សោកស្ដាយ​ដែលការ​ប្រកួត​​នោះគឺទាំងលោក​និងមហាជន សុទ្ធតែរំពឹងថា​នឹង​​​​​ធ្វើអោយ​កក្រើក​អ្នកស្នេហា​​ប្រដាល់​ដោយសារតែ​ជាជំនួប​​សង​​សឹកជាមួយដៃគូចាស់ ប៉ុន្តែចុងក្រោយបែរជាការប្រកួត​​​​​៥ទឹករបស់ពួកគេគឺមិនមានភាពទាក់ទាញ។

លោកថា​​ការប្រកួតបែបហ្នឹង​​​បានធ្វើ​អោយមានការ​​កត់សម្គាល់ថា ឡុង សុភី ប្រកួត​​​​ធ្លាក់ដៃភាគច្រើន​​ ​​ក្នុងពេលដែល​ចប់ការប្រកួត​​​គឺ ឡុង សុភី ក៏ចាញ់ពិន្ទុ​កីឡាករថៃនោះផង។ ការប្រកួត​របស់អ្នកទាំងពីរកាលពី​​២​លើកមុន
លោកថា​​​ស្មើគ្នាទាំង​​​២លើក ​ដោយធៀបនឹងការប្រកួត​​​លើកចុងក្រោយដែលជាជំនួប​លើកទី​​​​៣ គឺការប្រកួតលើកមុន​ល្អជាងដាច់តែម្ដង ដោយសារតែ ឡុង សុភី កាលនោះ​ប្រកួតបានរស់រវើក​។

ឆ្លើយតប​នឹង​ការ​លើកឡើងនេះ ​​ឡុង សុភី និយាយថា​ហេតុផលដែល​​ខ្លួន​​ប្រកួត​មិនសូវ​​​​រស់រវើក​​មិនមែនជាកំហុសរបស់ខ្លួននោះទេ គឺដោយសារតែ​​​ កីឡាករ Chhouk Chhai ប្រកួត​បិទ​ស្នៀតជាប់រហូត ដែល​បណ្ដាលអោយលោកធ្វើ​អ្វីក៏មិន​បាន​​​​​​​​ប៉ុណ្ណោះ។ លោកថាមិនមែនជា​រឿងងាយស្រួល​​នោះទេ ដោយ​ពេល​​​​​ចូលកៀក​ក៏ត្រូវ​កីឡាករ​​ថៃស្ទុះ​អោប ​ដែល​​មិនអាចអោយ​លោក​​​​វាយកែង និង​​ម៉ាត់បាន​តាមការគ្រោងទុក​។

​​ក្នុងនោះលោកក៏ចាត់ទុកថា​​លទ្ធផលដែលលោកប្រកួត​ចាញ់​​​​​ក្នុងជំនួប​សឹកនោះ ​​គឺ​ជារឿងមិនអស់ចិត្តនោះផង
ដោយលោកបញ្ជាក់ថា​បើទោះជាប្រកួតមិនសូវបានរស់រវើក តែ​លោក​វាយចេញបានច្រើន​ជាងកីឡាករ​​ថៃ។ យ៉ាងណាមិញ ​លោក ញាណ សុធី ​និយាយថា​ ឡុង សុភី វាយ​​ចេញ​បានច្រើន​មែន ប៉ុន្តែបណ្ដាលមកពី​​​​កម្រិតវាយត្រូវ​មាន​​​​​​​បរិមាណតិចជាង​​​​កីឡាករថៃ ទើប​ជំនួប​សងសឹករបស់អ្នកទាំង​​ពីរ​គឺកីឡាករ​ថៃ​ជាអ្នកឈ្នះ​ពិន្ទុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ