អគ្គិសនីកម្ពុជានឹងផ្តាច់ភ្លើង៤ថ្ងៃនៅភ្នំពេញនិងខេត្តកណ្តាល

អគ្គិសនីកម្ពុជា (EDC) ប្រកាសថា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីចំនួន៤ថ្ងៃ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងគោលបំណងរៀបចំជួសជុល តម្លើងបរិក្ខារ និងធ្វើការរុះរើគន្លងខ្សែបណ្តាញ ដើម្បីសម្រួលដល់ការពង្រីកផ្លូវ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា ការផ្តាច់ចរន្តអគ្គិសនីនេះ គឺចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្តីជូនដំណឹងនេះឲ្យដឹងទៀតថា តំបន់ដែលត្រូវបានផ្អាកការផ្គត់ផ្គង់មាននៅក្នុងសង្កាត់ចំនួន១៨ ក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ ព្រមទាំងនៅតំបន់មួយចំនួនក្នុងខេត្តកណ្តាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ