ពលរដ្ឋផ្តល់អាយកូមដល់ប្រជាការពារភូមិដើម្បីការពារសុវត្ថិភាព

ពលរដ្ឋនៅស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានផ្តល់អាយកូម ទៅប្រជាការពារភូមិ ខណៈនាយប៉ុស្តិ៍នគរបាលមានការខ្វះខាត ដោយថា ទុកសម្រាប់បម្រើការងារ នឹងដើម្បីការពារសុវត្ថិភាពក្នុងភូមិ។

អាជីវករម្នាក់លោក រ៉ែម តុល​ បានផ្តល់អាយកូម ១គ្រឿងក្នុងតម្លៃ ២៧ម៉ីនរៀល កាលពីថ្ងៃទី ១៤ខែកញ្ញា ទៅមេភូមិពន្លៃ ក្នុងឃុំពន្លៃ លោក យិន អាត់ ដើម្បីចែកដល់ប្រជាការពារភូមិ សម្រាប់ទាក់ទងនៅពេលមានហេតុការអ្វីមួយកើតឡើង។

ប្រជាពលរដ្ឋ ស្នើរទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពបន្ថែមទៀត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងថ្នាក់មូលដ្ឋាន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ អ្នកនាង ឆោម និមល 

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។