សារៈសំខាន់នៃការបង្កើតសហគមន៍ក្នុងវិស័យអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន

​អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយម ខេត្តកំពង់ធំ បានថ្លៃងថា  ការបង្កើតសហគមន៍ក្នុងថ្នាក់មូលដ្ឋាន គឺជារឿងសំខាន់សម្រាប់ចូលរួមចំណែក ក្នុងវិស័យអភិឌ្ឍន៍នាៗនៅតាមឃុំ សង្កាត់។

អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមលោក ឡុង ពុទ្ធបូរា បានឲ្យដឹងកាលពីថ្ងៃទី ៣០ខែសីហាម្សិលមិញថា សហគមន៍គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ចូលរួមចំណែកការងារអភិវឌ្ឍន៍លើវិស័យកសិកម្ម ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តេប្រសើឡើង។ ការថ្លែងរបស់លោក ឡុង ពុទ្ធបូរា បែបនេះធ្វើឡើងក្នុងដំណើរទស្សនៈកិច្ចមួយរបស់សហគមន៍ អូរអ្នកតាកែ ខេត្តកំពង់ធំ មកកាន់សហគមន៍កសិករប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រអាងទឹកពន្លៃ ខេត្តបន្ទាយមានជ័យ ដែលមានសមាជិកចូលរួមប្រមាណ ៣០នាក់។

បន្ទា​ប់ពីបញ្ចាប់កិច្ចពិភាក្សា អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមលោក ឡុង ពុទ្ធបូរា បានជម្រុញនឹងលើកទឹកចិត្ត​ ដល់សមាជិកសហគមន៍ទាំងអស់ ឲ្យពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការចូលរួមជួយអភិវឌ្ឍន៍ដល់កសិករកាន់តែប្រសើឡើង។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។