សមត្ថកិច្ចខេត្តក្រចេះត្រៀមបញ្ជូនបុរសម្នាក់ទៅតុលាការចោទថាជេរលោក ហ៊ុន សែន

សមត្ថកិច្ចខេត្តក្រចេះឲ្យដឹងថា បុរសម្នាក់ដែលចាប់ខ្លួនទាក់ទងការចោទថា ច្រៀងជេរប្រមាថលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយផ្សព្វផ្សាយតាម​បណ្តាញទំនាក់ទំនង​សង្គម​ហ្វេសប៊ុកនោះ នឹងត្រៀមបញ្ជូនទៅកាន់តុលាការខេត្តដើម្បីបន្តនីតិវិធី។

កាលពីថ្ងៃទី២២ ខែ កញ្ញាម្សិលមិញ បុរសម្នាក់ឈ្មោះ ហ៊ុយ ឧត្តម អាយុ ២៩ ឆ្នាំ ត្រូវបានអធិការស្រុកព្រែក​ប្រសព្វ ខេត្តក្រចេះឃាត់ខ្លួនចោទថា ច្រៀងជេរលោក ហ៊ុន សែន ហើយផ្សព្វផ្សាយតាម​បណ្តាញទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​កាលពីឆ្នាំ ២០១៥។

អធិការស្រុកព្រែកប្រសព្វ លោក ចាន់ សុផល្លា បានឲ្យដឹងថាបុរសដែលត្រូវបានឃាត់ខ្លួននោះ កំពុងស្ថិតនៅ​ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ហើយត្រៀមនឹងបញ្ជូនខ្លួនទៅតុលាការខេត្តដើម្បីបន្តនីតិវិធី។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំ ខ្លួនស្ត្រីវ័យក្មេងម្នាក់ឈ្មោះ មឿន លីហ័រ ចោទថា បានបង្ហោះសារ និងរូបភាព បែបជេរប្រមាថ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ តាមបណ្តាញសង្គមហ្វេសប៊ុក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ