ប្រធានសហគមន៍ដឹកនាំកម្លាំងចុះកាប់សំអាតព្រៃតាមទំនប់អាងទឹកពន្លៃ

ប្រធានសហគមន៍ កសិករប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តអាងទឹកពន្លៃ ក្នុងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រុមការងារចំនួន ២០នាក់ ចុះធ្វើសកម្មភាពកាប់សំអាតព្រៃនៅតាមជើងទំនប់អាងទឹក នឹងកំណត់ព្រុំព្រទល់ ដើម្បីការពារ ការរំលោភបំពានធ្វើជាកម្មសិទ្ធឯកជន។

អនុប្រធានទី ១នៃសហគមន៍កសិករប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រអាងទឹកពន្លៃ លោក មើន នោ បានឲ្យដឹងកាលពីថ្ងៃទី ០១ខែតុលាថា ទំនប់អាងទឹកពន្លៃ មានប្រវែង ៥៦៧៥ម៉ែត្រ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក។ លោកបានបញ្ជាកថា​ ‌«គោលបំណងថ្ងៃនេះដើម្បីរក្សាទំហំជើងទំនប់កុំឲ្យមានការរំលោភយកជាកម្មសិទ្ធិឯកជន​»

លោក មើន​ នោ បានបន្ថែមទៀតថា​ ទំនប់អាងទឹកពន្លៃមានសារៈសំខាន់ពី ទីមួយគឺសម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រោបលើផ្ទៃស្រែ និងមួយទៀតគឺជាផ្លូវយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

មន្ត្រីមន្ទីធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ លោក ទឹម ណារុង បានផ្តល់ផែនការ និងផ្តល់ជាថវិការបន្តិចបន្តួចដល់សហគមន៍ សម្រាប់គម្រោងថែទាំនិងជួសជុល ទំនប់អាងទឹកពន្លៃនេះបន្តទៀត។ទំនប់អាងទឹកមានប្រវែងសរុប ៥៦៧៥ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិ ពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម និងអ្នកនាង ឆោម​ និមល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។