World Bank ជំរុញឲ្យរដ្ឋាភិបាលបង្កើនសេវាសាធារណៈដល់ប្រជាជន​ក្រីក្រ

ធនាគារពិភពលោក ​(World Bank) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ាផ្សេងៗទៀត ឲ្យបង្កើនសេវាសាធារណៈដល់ប្រជាជនក្រីក្រ បានប្រើប្រាស់ដើម្បីពួកគេមានលទ្ធភាពរកការងារធ្វើនិងជួយដល់សេដ្ឋកិច្ចជាតិ។​

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍សិក្សាពីប្រជាជនក្រីក្រក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ​លោកស្រី ជូឌី បេគ័រ អ្នកឯកទេសដឹកនាំផ្នែកការងារទីក្រុងរបស់ធនាគាពិភពលោក និងជាអ្នកដឹកនាំធ្វើរបាយការណ៍នេះ មានប្រសាសន៍ថា ជាការចាំបាច់ដែលត្រូវបង្កលក្ខណៈងាយស្រួលឲ្យប្រជាជនក្រីក្របានប្រើប្រាស់សេវាសាធារណៈ ដើម្បីជួយជំរុញឲ្យពួកគេមានលទ្ធភាពក្នុងការទទួលបានការងារធ្វើ ហើយ​ជួយដល់សេដ្ឋកិច្ចជាតិ។​

របាយការណ៍ធនាគារពិភពលោក​បង្ហាញថា ប្រជាជនប្រហែល២៥០លាននាក់នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គិតចាប់ពីប្រទេសចិន ដល់ឥណ្ឌនេស៊ី កម្ពុជា និងប៉ាពូញូហ្គីនី កំពុងតែរស់នៅតំបន់មិនរៀបរយក្នុងតំបន់ទីក្រុងភាគច្រើនគឺរស់នៅក្នុងភាពក្រីក្រ។ របាយការណ៍បន្តថា ពួកគេមានលទ្ធភាពតិចតួចជាងគេក្នុងការទទួលបាននូវសេវាកម្មនានា ការងារធ្វើ ព្រមទាំងប្រឈមនឹងហនិភ័យខ្ពស់នៃគ្រោះមហន្តរាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ