កូនប្រុសអនុប្រធានតុលាការកំពូលត្រូវបានតែងតាំងជានាយកសាលាចៅក្រម

កូនប្រុសអនុប្រធានតុលាការកំពូលត្រូវបានតែងតាំងជានាយកសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

ព្រះរាជក្រឹត្យចុះថ្ងៃទី ០៦ ខែ តុលា ដែលឡាយព្រះហស្តលេខាដោយព្រះបាទនរោត្តមសីហមុនី បានបង្គាប់ឲ្យតែង​តាំងនិង ផ្ដល់ឋានៈដល់កូនអនុប្រធានតុលាការកំពូលលោក ជីវ កេង គឺលោក កេង សុម៉ារិទ្ធ ជានាយកសាលា​ភូមិន្ទ​ចៅក្រម​នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិកា។

ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្នកូនប្រុសរបស់អនុប្រធានតុលាការកំពូលគឺ លោក កេង សុម៉ារិទ្ធ មានមុខតំណែងនៅ​ក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ ដែលផ្ទេរមកពីចៅក្រមសាលាដំបូងខេត្តកណ្ដាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ