ពលរដ្ឋពីនាក់ក្នុងខេត្តក្រចេះប្តេជ្ញាឈប់លួចកាប់ឈើទៀតហើយ

ពលរដ្ឋពីនាក់នៅស្រុកចិត្របូរី ក្នុងខេត្តក្រចេះ​ ប្តេជ្ញាថា ឈប់លួចកាប់ឈើខុសច្បាប់ នៅក្នុងព្រៃសហគមន៍បន្តទៀតហើយ ខណៈអាជ្ញាធរនឹងក្រុមយុវជន បានឃាត់ខ្លួនពេលកំពុងប្រព្រិត្តិបទល្មើសជាក់ស្តែង បន្ទាប់ពីចុះល្បាត។

ការឃាត់ខ្លួនជនល្មើសទាំងពីនាក់នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៨ខែតុលា បន្ទាប់ពីអាជ្ញាធរ នឹងក្រុមយុវជនសហគមន៍ព្រៃឈើចុះល្បាត ខណៈមានជនខិលខូចមួយចំនួន តែងតែលួចចូលមកកាប់យកឈើប្រណិត ចេញពីក្នុងព្រៃសហគមន៍មួយកន្លែង នៅភូមិខ្កុល ឃុំថ្មី។

យោងតាមសមត្ថកិច្ច ដែលនៅកន្លែងកើតហេតុ បានអះអាងថា ជនល្មើសទាំងពីនាក់ដែលបានឃាត់ខ្លួននោះមានឈ្មោះ ភារី និងឈ្មោះ ភាគ រស់នៅភូមិដា ឃុំដា ស្រុកចិត្របូរី។

គួបញ្ជាក់ផងដែរ ជនល្មើសទាំងពីនាក់ត្រូវបាន សមត្ថកិច្ចដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យា ថាឈប់លួចចូលទៅកាប់ឈើ នៅក្នុងព្រៃសហគមន៍បន្តទៀត និងអះអាងថា បើពួកគាត់នៅតែបន្តប្រព្រិត្តិបទល្មើសនេះទៀត ពួកគាត់ស្ម័គចិត្តទទួលទោសចំពោះមុខច្បាប់។

ដោយពលរដ្ឋអ្នកសាព័ត៌មាន  ខេត្តក្រចេះ អ្នកស្រី នេត នឿន 

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។