គីម ជុងអ៊ុន បង្កើនអំណាចប្អូនស្រីនៅក្នុងជូរថ្នាក់ដឹកនាំកំពូល

លោកស្រី គីម យូជុង ជាប្អូនស្រីពៅ របស់លោក គីម ជុងអ៊ុន

មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍បានដំឡើងតំណែងប្អូនស្រីរបស់លោក ឲ្យកាន់តួនាទីសំខាន់ក្នុងការិយាល័យនយោបាយនៃគណបក្សពលករ ដែលកាន់​តែមានអំណាចក្នុងការសម្រេចលើកិច្ចការសំខាន់របស់ប្រទេស។​

លោកស្រី គីម យូជុង អាយុ៣០ឆ្នាំ ជាប្អូនស្រីពៅ របស់លោក គីម ជុងអ៊ុន។ លោក​ គីម ជុងអ៊ុន បានប្រកាសដំឡើងអំណាចឲ្យមានឥទ្ធិពលក្នុងការិយាល័យនៃបក្សពលករកាលពីថ្ងៃសោរ៍ចុងសប្តាហ៍មុន។ នេះបើតាមសារព័ត៌មាន ​BBC។​

​លោកស្រី គីម យូជុង បង្ហាញមុខជាសាធារណៈជាមួយលោក គីម ជុងអ៊ុន ច្រើនឆ្នាំមកហើយ ដែលជារូបភាពត្រៀមប្រគល់អំណាចមួយផ្នែក​ធំទៅបងប្អូនបង្កើតនេះ។​​ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក​ដែល​កំណត់ឈ្មោះមេដឹកនាំកូរ៉េខាងជើង​ក្នុងការំលោភបំពានសិទ្ធិមនុស្ស។

ក្រុមគ្រួសារលោក គីម ជុងអ៊ុន គ្រប់គ្រងកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ​១៩៤៨ គឺចាប់ពីឆ្នាំ១៩៤៨ដល់១៩៩៤ ដឹកនាំដោយ លោក​ គីម អ៊ីលស៊ុង ចាប់ពីឆ្នាំ១៩៩៤ដល់ឆ្នាំ​២០១១ ដឹកនាំដោយលោក គីម ជុងអ៊ីល។ លោក គីម អ៊ីលស៊ុង ជាជីតា និងលោក គីម ជុងអ៊ីល ជាឪពុករបស់ លោក គីម ជុងអ៊ុន សុទ្ធតែកាន់អំណាចរហូតដល់ស្លាប់ ទើបផ្ទេរបន្តទៅកូន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ