រញ្ជួយដីកម្លាំង២,៩រិច្ឆទ័រនៅកូរ៉េខាងជើង​ជាកម្លាំងនុយក្លេអ៊ែ

អ្នកជំនាញកូរ៉េខាងត្បូងអះអាងថា រញ្ជួយដីកម្លាំង២,៩រិច្ឆទ័រ នៅកូរ៉េខាងជើង​ជាកម្លាំងរញ្ជួយដីដោយសារការសាកល្បងអាវុធនុយក្លេអ៊ែ។​

អ្នកជំនាញកូរ៉េខាងត្បូងអះអាងថា រញ្ជួយដីកម្លាំង២,៩រិច្ឆទ័រ នៅកូរ៉េខាងជើង​ជាកម្លាំងរញ្ជួយដីដោយសារការសាកល្បងអាវុធនុយក្លេអ៊ែ។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AFP ឲ្យដឹងថា ការរញ្ជួយដីចាប់ផ្តើម​នៅម៉ោង​១,៤១ រំលងអធ្រាត្រនៅនៅថ្ងៃសុក្រនេះ។​

កម្លាំងញ័ររបៀបនេះ​ធ្លាប់មានតាំងពីរមុន ដែលគេស្គាល់​ថា​ជាកម្លាំងនៃការសាកល្បងអាវុធនុយក្លេអ៊ែ។ ការរញ្ជួយដីនេះ កើតឡើង​ក្នុងជម្រៅ៥គីឡូម៉ែត្រ នេះបើតាមអ្នកភូមិសាស្ត្រអាមេរិក​។​

ស្ថានភាពតានតឹងកើតឡើងនៃនៅសុក្រនេះជាថ្មីទៀតនៅ ឧបទ្វីបកូរ៉េជាថ្មីទៀត បន្ទាប់ពីមានព័ត៌មានពីការសាកល្បងអាវុធនុយក្លេអ៊ែ។

ប្រទេសកូរ៉េខាងជើង ត្រូវបានអង្គការសហប្រជាជាតិចេញ​សេចក្តីសម្រេចដាក់ទណ្ឌកម្មបន្តបន្ទាប់  ដោយសារតែកូរ៉េខាងជើង​នៅតែជំនះដាក់សាកល្បងអាវុធនុយក្លេអ៊ែ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។