លោក ស ខេង ណែនាំមន្ត្រីឲ្យបង្កើនសកម្មភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃជំរុញទៅស្ថាប័នពាក់ព័ន្ធបង្កើនការចុះផ្សព្វផ្សាយនិងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចណ៍បន្ថែមទៀត ខណៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា អ្នកស្លាប់និងរបួសដោយសារករណីនេះ មានចំនួនច្រើននៅឡើយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស​ ខេង បានជំរុញទៅមន្ត្រីពាក់ព័ន្ធ ឲ្យបង្កើនសកម្មភាពចុះផ្សព្វផ្សាយស្តីពី «ករណីគ្រោះថ្នាក់ចរាចរណ៍» ដល់ប្រជាពលរដ្ឋកាន់តែច្រើនបន្ថែមទៀត ពិសេសអ្នកដែលបើកបរម៉ូតូមិនគោរពច្បាប់។ នេះបើយោងការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃពុធម្សិលមិញ។

ការថ្លែងរបស់លោក ស ខេង បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយស្តីពី «ការបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ប្រចាំត្រីមាសទី៣ កាលពីល្ងាចថ្ងៃទី១៨ ខែតុលា នៅទីស្តីការក្រសួងមហាផ្ទៃ។

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ នាត្រីមាសទី៣ក្នុងឆ្នាំ២០១៧នេះ មានចំនួន៨២៤លើក បណ្តាលឲ្យមនុស្ស៤២៦នាក់ស្លាប់ និងជាង១០០០នាក់ទៀតរងរបួស។

គួរំលឹកផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា​ លោក ស​ ខេង និងអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្តេជ្ញាសហការកាត់បន្ថយចំនួនអ្នកស្លាប់និងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០ភាគរយនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ