អាជ្ញាធរស្រុកសន្ទុកអំពាវនាវទៅពលរដ្ឋឲ្យមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត

អាជ្ញាធរស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ អំពាវនាវទៅពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជី គ ជ ព​ ឲ្យមកចុះឈ្មោះបោះឆ្នោតគ្រប់គ្នា បន្ទាប់ពីរបាយការណ៍បានបង្ហាញថា ទើបមានចំនួនពលរដ្ឋប្រមាណ ៤០ភាគរយប៉ុណ្ណោះ ដែលបានចុះឈ្មោះរួច ខណៈជិតផុតថ្ងៃកំណត់។

ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត ប្រចាំឃុំទីពោ លោក​ ហឿង ភាព បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី ២៤ខែតុលាថា ចាប់ពីថ្ងៃទី ១ខែកញ្ញារហូតមកដល់បច្ចុប្បន្ននេះ ទើបមានពលរដ្ឋប្រមាណជាង ៥០០នាក់ប៉ុណ្ណោះ ដែលបានមកចុះឈ្មោះក្នុងបញ្ជីថ្មីរបស់ គ ជ ប។

លោកបានបញ្ជាក់ថា មូលហេតុដែលពលរដ្ឋមួយចំនួន មិនបានមកចុះបោះឆ្នោតនៅពេលនេះ គឺដោយសារ ពួគាត់ធ្វើការចំណាក់ស្រុកទៅបម្រើការងារនៅក្រៅប្រទេស  ហើយអ្នកខ្លះជាប់រវល់ធ្វើការតាមរោងចក្រ។

ដូច្នេះលោកសុំអំពាវនាវ ឲ្យក្រុមគ្រួសារដែលកូនចៅ រកស៊ីឆ្ងាយៗមេត្តាផ្តល់ តំណឹងឲ្យបានមកចុះឈ្មោះគ្រប់ៗគ្នា ព្រោះជិតអស់ឱកាសហើយ ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្តាយមានជ័យ លោក ជៀម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។