November 27, 2017

រដ្ឋ​សភា​ប្រកាស​សុពលភាព​តំណាង​រាស្ត្រ​ថ្មី​ ក្រោយ​​បែង​ចែក​អាសនៈ​អតីត​បក្ស​ប្រឆាំង

រដ្ឋសភា​កម្ពុជា​បាន​សម្រេច​ប្រកាសសុពល​ភាព​តំណាង​រាស្ត្រ​ថ្មី ដែល​ទទួល​អាសនៈបន្ត​ពី​បក្សប្រឆាំង​​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​។

វិភាគ៖ តើការរំលាយគណបក្សប្រឆាំងបានបន្សល់ទុកជម្ងឺសង្គម​អ្វីខ្លះ?

គណបក្សប្រឆាំងដ៏ធំ​មួយ ដែលមានរចនាសម្ព័ន្ធដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជិតស្មើនឹង​ប​ក្ស​កាន់អំណាចដែរនោះ ត្រូវបានតុលាការកំពូលប្រកាស​រំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា តាម​ប​​ណ្តឹ​​ងរបស់ក្រសួងមហាផ្ទៃ និងគណបក្សតូចៗមួយចំនួនពីរទៀត។

សហជីព៤​ស្នើ​ទៅ​អន្តរជាតិ​កុំ​យក​វិស័យ​កាត់​ដេរ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ

សហជីពចំនួន ៤ បាន​អំពាវនាវទៅ​សហគមន៍អន្តរជាតិ កុំ​ឲ្យ​យកបញ្ហាសេដ្ឋកិច្ចកម្ពុជា ធ្វើជាចំណាត់ខ្មាំងនយោបាយ ដោយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់ ខណៈស្ថានការណ៍នយោបាយកម្ពុជាកំពុងតែមានភាពតានតឹង។

សកម្មជនបរិស្ថានថា អាជ្ញាធរខេត្តព្រះវិហាររារាំងមិនឲ្យចុះល្បាតព្រៃឡង់

សកម្មជនបរិស្ថានអះអាងថា អាជ្ញាធរខេត្តព្រះវិហារបាន​រារាំងពួកគាត់​មិនឲ្យចុះល្បាយព្រៃ និងដាក់ផ្លាកហាមកាប់ឈើ នៅតំបន់ព្រៃឡង់ ក្នុងស្រុកសែនជ័យ។

អតីត​បក្សប្រឆាំង​ថា មន្ត្រី​ខ្លួន​មិន​ចុះ​ចូល​​ដើម្បី​ការពារ​ឆន្ទៈ​ម្ចាស់​ឆ្នោត

អតី​ត​គណបក្សប្រឆាំង បានសរសើរសមាជិកបក្សរបស់ខ្លួន ដែលមានភាពស្មោះត្រង់​ការពារឆន្ទៈ​ម្ចាស់​ឆ្នោត​ ដោយ​ថា មិនព្រម​ចុះញ៉ម​ចំពោះ​​ការគំរាម​កំហែង​ ខណៈ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​អំពាវ​នាវ​ឲ្យ​ចុះ​ចូល​ម្ដង​ហើយ​ម្ដង​ទៀត។

ក្រុម​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ថា លោក ហ៊ុន សែន ជិត​ឈាន​ដល់​ចំណុច​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ដើរ​ជិត​ដល់​ចំណុច​មួយ​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ បន្ទាប់​ពី​លោក​បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ទៀត ដែល​លោក​​ចោទ​ថា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​បរទេស។

លោក ហ៊ុន សែន ថាលោកមិនដូចមេដឹកនាំផ្ដាច់ការនៅហ្ស៊ីម​បាវ៉េ

មាន​អា​មួយ​នោះ មិន​ដឹង​ស្អី​វា! ថ្ងៃ​មុន​ វា​ប្រកាស​ថា លោក ហ៊ុន សែន ធ្វើ​ដូច មូហ្គាបេ។ បើ ហ៊ុន សែន ធ្វើ​ដូច មូហ្គាបេ ខ្ញុំ​ត្រូវ​ធ្វើ​ជាង ៣០​ឆ្នាំ​ទៀត អា​ហ្នឹង​បាន​វា​ត្រូវ ព្រោះ មូហ្គាបេ អាយុ ៩៥​ឆ្នាំ...

សភា​កម្ពុជា​ថា​​ ទណ្ឌកម្ម​ពី​សភា​អាមេរិក​ធ្វើ​ឲ្យ​ប្រជា​ធិបតេយ្យ​​ដើរ​ថយ​ក្រោយ

សភា​ទាំង​ពីរ​ថ្នាក់​​របស់​កម្ពុជា ​បាន​ប្រតិកម្ម​ទៅ​នឹង​ព្រឹទ្ធសភា​អាមេរិ​ក ​ដែល​ដាក់​ទណ្ឌកម្ម​កម្ពុជា​ជុំ​វិញ​​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស​ បន្ទាប់​ពីចំណាត់​ការ​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន។

លោក ហ៊ុន សែន បដិសេធការធ្វើឃាតរូបលោក

កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថា មានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News...

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ី​ធ្វើ​ដំណើរ​ទៅ​ភូមា​ដើម្បីលើក​ទឹក​ចិត្ត​ដំណោះ​ស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស

សម្ដេច​សង្ឃ ប៉ាប ហ្វ្រង់ស៊ីស បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ទី​២១​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា និង​បង់ក្លាដែស ប្រឆាំង​ទៅ​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។

បាក់​ក្លឹប​កម្សាន្ត​មួយ​នៅ​អេស្ប៉ាញ ភ្ញៀវ​៤០​នាក់​រង​របួស

ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​ ៤០​នាក់ បាន​រង​របួស បន្ទាប់​ពី​ការ​បាក់​ក្លឹប​កម្សាន្ត​មួយ​នៅ​លើ​កោះ​លម្ហែ​កាយ​តេណេរីហ្វ​របស់​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បណ្ដាល​ឲ្យ​អ្នក​ចូល​លេង​កម្សាន្ត​នៅ​ទីនោះ​ធ្លាក់​ចុះ​ទៅ​ខាង​ក្រោម។

សំឡេង​ផ្ទុះ​ញ័រ​រញ្ជួយ​​ទីក្រុង​ណីងប៉ូ​សម្លាប់​មនុស្ស២​នាក់​របួស​ជាង​៣០​នាក់

បន្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​លាន់​លឺ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​នោះ បាន​សម្លាប់​មនុស្ស ២​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជាង ៣០​នាក់​ទៀត​រង​របួស នៅ​ទីក្រុង​កំពង់ផែ​ណីងប៉ូ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​វា​ក៏​បាន​បំផ្លាញ​អគារ​ចាស់ៗជាច្រើន​ផង​ដែរ។
All articles loaded
No more articles to load