សម្ដេច​ប៉ាប​ហ្វ្រង់ស៊ី​ធ្វើ​ដំណើរ​ទៅ​ភូមា​ដើម្បីលើក​ទឹក​ចិត្ត​ដំណោះ​ស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស

សម្ដេច​សង្ឃ ប៉ាប ហ្វ្រង់ស៊ីស បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ទី​២១​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា និង​បង់ក្លាដែស ប្រឆាំង​ទៅ​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យន្តហោះ​ដឹក​សម្ដេច​ប៉ាប បាន​ចាក​ចេញ​ពី​ទីក្រុង​រ៉ូម​នៅ​ម៉ោង ១០​យប់ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​រ៉ង់ហ្គូន​ ដែល​ជា​ទីក្រុង​ធំ​របស់​ប្រទេស​ភូមា។

តាម​ផែនការ សម្ដេច​ប៉ាប​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ភូមា​នៅ​ម៉ោង ៣​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​សង្ឃឹម​ថា នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​វិបត្តិ​មួយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ប្រទេស​ភូមា ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ប្រហែល ៦២​ម៉ឺន​នាក់​ហើយ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​រដ្ឋ​រ៉ាក់ឃីន ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស គិត​ចាប់​តាំង​ពី​ចុង​ខែ​សីហា​កន្លង​មក ដោយសារ​តែ​អំពើ​ហិង្សា​ដែល​អង្គការ​សហ​ប្រជាជាតិ និង​សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ជា «ការ​បោស​សម្អាត​ជាតិ​សាសន៍»។

ក្រុម​ជំនួយការ​សម្ដេច​ប៉ាប បាន​និយាយ​ថា សម្ដេច​ប៉ាប​ ហ្វ្រង់ស៊ីស នឹង​ព្យាយាម​លើក​ទឹក​ចិត្ត​ដល់​ការ​ផ្សះផ្សារ ការ​ពិភាក្សា និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​លុប​បំបាត់​វិបត្តិ​នោះ បន្ទាប់​ពី​ភូមា និង​បង់ក្លាដែស​បាន​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ