អាជ្ញាធរសម្រេចបិទច្រកចូលផ្នែក​កណ្តាលនៃប្រសាទបន្ទាយស្រីដើម្បីអភិរក្ស

អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា បានសម្រេចបិទច្រកចូលផ្នែក​កណ្តាលនិង ខាងកើតនៃគោបុរៈទីបី នៅប្រសាទបន្ទាយស្រី ដោយថា ដើម្បីថែរក្សានិងអភិរក្សផ្ទាំងសិលាចរិក នៅលើស៊ុមទ្វារច្រកចូល បច្ចុប្បន្នកំពុងរងផលប៉ះពាល់ពីភ្ញៀវទេសចរមួយចំនួន ដែលមកទស្សនា។

ក្នុងសេចក្តីជូនរបស់អាជ្ញាធរអប្សរា ចុះកាលពីថ្ងៃទី ០៥ខែធ្នូ បានឲ្យដឹងថា អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា បានសម្រេចបិទច្រកចូលផ្នែក​កណ្តាលនិង​ខាងកើតនៃគោបុរៈទីបី នៅប្រសាទបន្ទាយស្រី នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី ១០ខែធ្នូស្អែកនេះតទៅ។

ប្រាសាទបន្ទាយស្រី ជាប្រាសាទដែលមានរចនាបទល្អដាច់គេ  កសាងឡើងនៅឆ្នាំ៩៦៧  ប្រាសាទនេះ ស្ថិតនៅក្នុងតំបន់អង្គរ។​

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។