ភាពយន្ត​ជា​​ស្នាដៃបរទេស ជាប់ពាន​​​​​​​ក្នុងព្រឹត្តិការណ៍​មហោស្រព​​​ថ្នាក់ជាតិ

នៅទី​បំផុតភាពយន្តខ្មែរ ដែលត្រូវគេ​ស្គាល់ថា​​​​ជាស្នាដៃដឹកនាំទាំង​ស្រុងរបស់ផលិតករបរទេស ​​ពិតជា​​បានក្លាយ​ជាម្ចាស់ពាន​​ឆ្នើម​​ជាភាពយន្តឆ្នើមបប្រចាំឆ្នាំ​​​​មិនខុសពីការ​ទាយ​ទុក​មែន ​បន្ទាប់ពី​​​​​​គណៈកម្មការ​បើក​សិទ្ធិ​អោយចូលរួម​ប្រកួត​​​នៅក្នុងព្រឹត្តិការណ៍មហោស្រព​ថ្នាក់ជាតិ ដែល​​​​កាលពី​​​​​​​៤លើកកន្លងមក តម្រូវអោយតែ​​ភាពយន្តដែលជាស្នាដៃ​​​​​​របស់ជនជាតិខ្មែរចូល​រួមប្រកួត​សុទ្ធសាធ។

​យ៉ាងណាមិញ​គេ​​កត់សម្គាល់ថា​​​ការប្រគល់ពាន​​ដែលបានធ្វើឡើងកាលពីយប់ ថ្ងៃទី​​​​​១០ ធ្នូនោះ មានការ​ទទួលយក​ភាគច្រើន ជាពិសេសគឺពីសំណាក់​ផលិតករដែល​​ធ្លាប់មានប្រតិកម្ម​​​​ក៏​​ប្រកាស​ទទួល​យកដែរ បើទោះការកម្មវិធី​​នេះ គេកត់សម្គាល់ថាភាពយន្តដែល​ជាស្នាដៃបរទេស​​​ទទួលបានពានច្រើនជាងគេ​​​ក្នុងចំណោម​​ពានទាំង​​៩​​​​​​​ដែលបានប្រកាសឡើង។ ​

​​ភាពយន្ត​បរទេស​​ដែល​​បាន​ចូលរួម​ប្រកួតនៅក្នុង​​មហោស្រពភាពយន្តថ្នាក់ជាតិនោះរួមមាន រឿង​ «​Jailbreak
ការពារឧក្រិដ្ឋជន​» ដែលទទួលបាន​ពាន​រហូតដល់ទៅ​​​​​​២​លើ​ផ្នែក​តុបតែងប្លង់ និង​តួសម្ដែង​​ រឿង «តម្លៃស្នេហ៍» ដែលទទួលបា​ន​ពានរហូតដល់ទៅ​​​៤ និង​រឿង​ «​​​មុនពេល​ដួលរលំ» ​ដែល​ទទួលបានត្រឹមតែប័ណ្ណ​សរសើរ។

​​យ៉ាងណាមិញ​ គណៈកម្មការ​រៀបចំ​បាន​​​អះអាងថា​ហេតុ​ផលដែល​​​​​​​​​​​​​​​កម្មវិធីនេះ​​អនុញ្ញាតិអោយ​​ភាពយន្តខ្មែរដែលជាស្នាដៃរបស់បរទេស​​​​​ចូលរួម​ប្រកួត គឺដោយសារតែ​​​​​​​ចង់អោយ​​​ភាពយន្តខ្មែរ កាន់តែមាន​អ្នកបោះទុនចូលរួម​ផលិត​អោយបានច្រើន ដើម្បី​អោយ​​​​​​​​​ភាពយន្ត​ខ្មែរកាន់តែមាន​ស្ដង់ដារ​​​នៅក្នុងស្រទាប់មហាជន។ ក្នុងនោះក៏​មិនខុសពីផ្ដល់​​​​​ឱកាសអោយភាពយន្តជាស្នាដៃបរទេស​បានចែករំលែក​​​​ចំណេះដឹងដល់ភាពយន្ត​​កម្ពុជា ដែលជា​​​​ខិតខំផលិត​​​អោយ​​​​​​​​ផលិតករកម្ពុជានោះផងដែរ។

លោកស្រី ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​​​​​​​​​វប្បធម៌ និងវិចិត្រសិល្បៈ បាន​អះអាងថាវត្តមាន​ភាពយន្ត​ខ្មែរដែលជាស្នាដៃ​​​របស់បរទេស មិនមែនជា​​រឿងខុសឆ្គង​​នោះទេ សំខាន់អោយតែភាពយន្តនោះមាន​​​​លក្ខណៈជាខ្មែរនិង​​​ជាអត្តសញ្ញាណរបស់ខ្មែរ។ ​​​​​​អ្វីដែលសំខាន់គឺបាន​លើកទឹកចិត្តអោយ​​ជន​បរទេសនិងអ្នកដែលមានស្នាដៃបន្តប្រឹងប្រែងផលិតភាពយន្ត​​ដើម្បីអោយខ្មែរកាន់តែមានកិត្តិយស ​​​​​និងដើម្បី​ចែករំលែក​ដល់​​​​ក្រុម​​ផលិតករដែល​ត្រូវការ​​ទទួលចំណេះដឹង​​​ ​​​ជាច្រើន​​​ក្នុងប្រទេស​​​​ក្នុងពេល​​​​មហោស្រព​​បើក​អោយ​​ភាពយន្ត​របស់ស្នាដៃខ្មែរ និង​​ស្នាដៃរបស់បរទេស​​​​បាន​ប្រកួត​​​​ជាមួយគ្នា។

លោកស្រីថា ​​យ៉ាងហោច​​​ណាស់ក៏ជំរុញអោយ​​​​ផលិតករបរទេស​​​​អោយមកធ្វើ​សកម្មភាព​ផលិតកុន​ដើម្បី​ផ្ដល់ចំណេះដឹង និងការងារ​​អោយ​តារាសម្ដែងកម្ពុជា និង​​ផលិតករ​​​​នៅកម្ពុជា។ ក្នុងនោះ​​លោកស្រី​​ក៏បានលើកទឹកចិត្តដល់ភាពយន្ត និង​ផលិតករ​​កម្ពុជា ដែល​ដាក់រឿងប្រកួតប្រជែង​​​​ហើយ​មិនទទួលបាន​ពាន និង​ប័ណ្ណ​សរសើរណាមួយ​​នៅ​​​ក្នុងព្រឹត្តិការណ៍នោះ​ផងដែរ។

គួរបញ្ជាក់ថា​​​ ​​​​ពានដែល​​ត្រូវបានប្រគល់អោយនៅក្នុងពិធីនោះ​​រួមមានចំនួន​​​​​៩ ដោយ​​រឿង ​​«Jailbreak
ការពារឧក្រិដ្ឋជន»​ ទទួលបាន​ពាន​​​ឆ្នើម​​២ គឺពាន​​ភាពយន្តដែលមាន​តួឯកប្រុស​​​សម្ដែងបាន​ល្អបំផុត
​និងពានជាភាពយន្តដែលមាន​ការតុបតែងឆាកបានល្អបំផុត។ ភាព​យន្ត​រឿង ​​«តម្លៃស្នេហ៍» ​​ទទួលបាន​​​​​ពាន​​​ចំនួន​​​៤ គឺពាន​ជាភាពយន្តដែលមាន​​​ប្រព្រឹត្តិកម្មភាពយន្ត​​ឆ្នើម ​ជាភាពយន្តដែលមាន​តួឯកស្រី​​​សម្ដែងបានល្អបំផុត
​​ជាភាពយន្ត​ដែល​មាន​អ្នកថតឆ្នើម​បំផុត ​​និង​​ជាភាពយន្តដែល​បានគ្រងតំណែងជាភាពយន្តឆ្នើមប្រចាំឆ្នាំ​​​២០១៧
​​​​ក្នុងចំណោម​ភាពយន្ត​​​​​ទាំង​​​១៤​​​ដែលខាងគណកម្មការ​​​​​ជ្រើសរើសអោយ​យកមក​ប្រកួត​​សម្រាប់​មហោស្រព​​ភាពយន្ត​ឆ្នាំនេះ។

​សម្រាប់​​រឿង ​«ទឹកចិត្ត​ម្ដាយសម័យថ្មី» ​របស់​​​ផលិតកម្មថោន ​ក្រោម​​ស្នាដៃរបស់​​អ្នកស្រី ពាន់ ភួង​បុប្ផា ​ទទួលបាន​ពាន​ចំនួន​២គឺពាន​​អ្នកនិពន្ធឆ្នើម​និង​​ពាន​​ជា​ភាពយន្តដែលមាន​ទស្សនិកជនគាំទ្រច្រើនជាងគេប្រចាំឆ្នាំ។ ដោយឡែកសម្រាប់​​ផលិតកម្ម​​មហាហង្ស​​​​​ដែលមាន​ភាពយន្តចំនួន​​២​​ចូលរួម​ប្រកួតប្រជែង គឺពាន​ជាភាពយន្តដែលមានអ្នកដឹកនាំឆ្នើម​​ក្នុងរឿង «ស៊ុបពើម៉ាំ»​​ ដោយលោក​ ​ជុំ វិចិត្រ អ្នកដឹកនាំរឿង​​គឺជាអ្នកតំណាងទទួលបាន​ពាន​កិត្តិយស​​នេះ។

​​​លោក​ ​អ៊ិន សុភិន ​​ម្ចាស់ផលិតកម្មមហាហង្ស​ ដែលធ្លាប់ប្រតិកម្ម​ជុំវិញវត្តមានភាពយន្តជាស្នាដៃបរទេសគឺរឿង «​​​Jailbreak ការពារឧក្រិដ្ឋជន» រឿង «តម្លៃស្នេហ៍» និងរឿង «ក្រោយ​​​ពេលដួលរលំ»​​ បាន​​ថ្លែងជាថ្មីថាលោក​​មិនមាន​អារម្មណ៍​​​ចង្អៀតចង្អល់នោះទេ បើទោះជាភាពយន្ត​​ក្រោមការដឹកនាំរបស់បរទេសត្រូវបាន​​​​ជាប់ពាន​​​​​​​​​​​ក្នុងម្នាក់​ៗ និង​ម្នាក់៤​​​ក្នុងចំណោម​​ពានទាំង​​​៩ ដែលលោកធ្លាប់ប្រកាសថា​​គួរតែបានលើភាពយន្ត​​​​​ដែល​​ជាស្នាដៃរបស់ផលិតករក្នុងស្រុក។

លោកថាគឺជាមោទនភាពទៅ​វិញ​ដែល​ស្នាដៃរបស់​​​​ផលិតកម្ពុជា​ជាច្រើន​ផងដែរ បានទទួល​កិត្តយសជាប់ពាន​​ផ្សេង​ៗ ក្នុងចំណោម​ភាពយន្តដែល​​​​​​មានបរទេស​​​ចូលរួមប្រកួត​​ប្រជែង។ អ្វីដែលលោករំភើបចិត្ត​ជាងគេ គឺ​​​​​​​ស្នាដៃរបស់ផលិតកម្ម​​លោកក៏ទទួលបាន​ពាន​មួយ ​ដែល​​នោះជាពាន​​ដឹកនាំ​​សម្ដែងឆ្នើម ​ក្នុងពេលដែល​​​​​​ក្នុង​មហោស្រពភាព​យន្ត​​គឺមាន​​ភាពយន្ត​​ និងមានស្នាដៃរបស់​អ្នកដឹកនាំ​​រឿង​​​សុទ្ធតែមានស្នាដៃ​​​ចូល​រួម​​ប្រកួតប្រជែង។

លោកថា​ភាពយន្តរឿង​ ​​​​«​ស៊ុបពើម៉ាំ» ជាស្នាដៃ​​តាក់តែងនិពន្ធរបស់លោក​​​ ហើយ​​​​ត្រូវបានលោកជ្រើស​​រើសលោក​ជុំ វិចិត្រ អោយធ្វើការដឹកនាំ​​​សម្ដែង ដោយសារតែ​លោកជឿជាក់លើការដឹកនាំ​​របស់លោក ​ជុំ វិចិត្រ ដែលមានស្នាដៃ​ផលិតរឿង​អោយផលិតកម្មមហាហង្ស​ជាច្រើនមកហើយ។

លោកថា​​​​​​អ្នកដឹកនាំសម្ដែងរបស់​​​​ផលិតកម្ម​​មហាហង្ស​​ទទួលបានពាន​ឆ្នើម គឺស្មើនឹងផលិត​​កម្មរបស់​លោកមាន​​​ដឹករឿងឆ្នើមមួយ​ ដែលបង្ហាញថាស្នាដៃរបស់ផលិតកម្ម​លោក​ក៏​អាចធ្វើការប្រកួតប្រជែងផង​​ដែរ។ យ៉ាងណាមិញ លោកថា​នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត​ថ្នាក់ជាតិ បើ​​​មានតែស្នាដៃរបស់​​ផលិតករ​​ខ្មែរចូលរួម​ប្រកួតប្រជែងសុទ្ធសាធ នោះទើបនឹង​ផ្ដល់ឱកាស​អោយស្នាដៃរបស់ផលិតករក្នុងស្រុក ឈ្នះពាន
និងមានកិត្តិយសបានច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ