បទសម្ភាសន៍៖ សហជីពបារម្ភពីជម្លោះការងារផ្ទុះឡើង បើអឺរ៉ុបបិទទីផ្សារ

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

ការសម្រេចចិត្តផ្នែកនយោបាយ ផ្សាភ្ជាប់ទៅនឹងបញ្ហាសេដ្ឋកិច្ច។ របា​យការណ៍ របស់​ការិយា​ល័​យ​​ស្ថិតិ​អា​មេរិក និង​សហភាព​អឺរ៉ុប បង្ហា​ញ​ថា កម្ពុជា​ បាន​នាំ​ផលិ​ត​ផល​​​កាត់​ដេរ​មាន​តម្លៃ​ជិត ៣​​​ពាន់​​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​អាមេរិ​ក និ​​ង​​​​​ជិត​ ៥​ពាន់​លា​ន​ដុល្លារ ចូល​ទៅ​ទីផ្សារ​អឺរ៉ុប កា​ល​​​ពី​ឆ្នាំ​​២០១៦​កន្លង​ម​ក។

ប៉ុន្តែ​ដោយ​សារ​តែ​​របត់ន​យោបា​យ​នៅ​​​ក​ម្ពុជា ឈានទៅ​ចាប់ខ្លួន មេ​ដឹ​​​​ក​​នាំបក្សប្រឆាំង​ លោក កឹម សុខា និង​រំ​លា​​​​​យ​គណ​​បក្ស​ស​ង្គ្រោះ​ជាតិផងនោះ សហ​គមន៍​​អន្ត​​រជាតិ បាន​គំរា​មដាក់ទ​ណ្ឌ​កម្មសេ​ដ្ឋកិច្ច​ ដ​ល់​​កម្ពុជា បើ​ប្រទេ​សនេះ ​មិនបើកលំហូរ ប្រជាធិ​ប​តេ​​​​​យ្យ​ឡើ​ងវិញ។​

ថ្មីៗនេះទៀតសោត សភា​អឺរុប បាន​បើ​កផ្លូ​វឲ្យ​ ព្យួរជាប​ណ្តោះអាសន្ន​ នូវ​កា​​​​រ​អនុ​គ្រោះព​ន្ធដល់កម្ពុ​ជា។ ការបើកភ្លើងខៀវ របស់ស​ភាអឺ​រុប​នេះ អាចធ្វើឲ្យប៉ះពា​ល់ផ្នែក​នាំ​​ចេ​​​ញនៃសម្លៀកបំពាក់កាត់ដេរ របស់កម្ពុជា ដើម្បីចង់​ដឹងថា ស​ហជីពមានកា​រព្រួយ​បារម្ភ​យ៉ា​​​ងដូចម៉េចខ្លះ តទៅនេះសូម​ស្តាប់​ប​ទសម្ភាសន៍ របស់ លោក ញឹម សុខន ជាមួ​​​​យ​ប្រ​ធានស​​ហភា​​​ពកា​​​រងា​រ​កម្ពុជា លោក អាត់ ធន់ ដូចតទៅ៖

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។