សីតុណ្ហភាពចុះត្រជាក់ដល់​១៣អង្សាចាប់ពីថ្ងៃទី១៨ដល់២២ខែធ្នូ​

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និង​ឧតុនិយម បានព្យាករណ៍ថា អាកាសធាតុ​ចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែធ្នូ ដែលតំបន់ខ្លះសីតុណ្ហភាព​ចុះត្រជាក់ដល់​១៣អង្សា។​

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយមចុះផ្សាយថ្ងៃទី១៦ខែធ្នូនេះ បានឲ្យដឹងថា តំបន់ដែលចុះត្រជាក់ដល់​១៣អង្សា គឺជូរភ្នំដងរែក។

ចំណែកបណ្តាខេត្តមួយចំនួនទៀតដែលអាកាសធាតុ​អាចត្រជាក់​ដល់​១៥អង្សា រួមមាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និង ខេត្តប៉ៃលិន​។​

ក្រសួងក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ និង សាធារណជន ពិសេសកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ ដែលស្ថិតនៅតាមបណ្តោយជួរភ្នំដងរែកឲ្យមានការប្រុងប្រយ័ត្ន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ