គ.ជ.ប. ចោទ​​វិទ្យុ​អាស៊ី​សេរី​ថា ចុះ​ផ្សាយ​គ្មាន​មូលដ្ឋាន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បានប្រតិកម្មទៅនឹង​ប្រតិកម្ម​ទៅ​នឹង​វិទ្យុ​អាស៊ីសេរី ដោយ​ចាត់​ទុក​វិទ្យុ​អនឡាញ​មួយ​នេះ​ថា យក​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ធ្វើ​ជា​ចំណាប់​ខ្មាំង​របស់​ខ្លួន។

វិទ្យុ​អាស៊ី​សេរី បាន​ចុះ​ផ្សាយ​អត្ថបទ​ «ប្រធាន គ.ជ.ប.​ថា គ.ជ.ប. នៅ​តែ​អាច​បន្ត​ដំណើរការ​បោះ​ឆ្នោត​បាន បើទោះ​បី​គ្មាន​ជំនួយ​ពី​សហភាព​អឺរ៉ុប» នៅ​លើ​គេហទំព័រ និង​វិទ្យុ​អនឡាញ​របស់​ខ្លួន​កាល​​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

ក្នុង​អត្ថបទ​របស់​ខ្លួន វិទ្យុ​អាស៊ីសេរី​ បាន​ផ្សាយ​ថា ពលរដ្ឋ​ខ្លះ​បាក់​ទឹក​ចិត្ត​លែង​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដោយសារ​តែ​ស្ថានភាព​បច្ចុប្បន្ន។ វិទ្យុ​នេះ​បន្ត​ថា ពលរដ្ឋ​ខ្លះ​យល់​ឃើញ​ថា គ.ជ.ប. គ្រាន់​តែ​ជា​ឧបករណ៍​នយោបាយ​សម្រាប់​អនុវត្ត​តាម​ច្បាប់​អធម្មនុញ្ញ​របស់​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។

ជា​ប្រតិកម្ម​តប​នឹង​អត្ថបទ​ចុះ​ផ្សាយ​បែប​នេះ ក្រុម​ប្រតិកម្ម​ព័ត៌មាន គ.ជ.ប. បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​ហៅ​វិទ្យុ​អាស៊ី​សេរី​ថា សរសេរ​ព័ត៌មាន​គ្មាន​មូលដ្ឋាន និង​យក​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៃ​ងអត្ថបទ​របស់​ខ្លួន។

គ.ជ.ប. បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា មាន​ចេតនា​បំភាន់​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត និង​ការ​ទទួល​ស្គាល់​ការងារ​របស់ គ.ជ.ប.៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ