រដ្ឋាភិបាល​ប្រកាស​ពង្រីក​ផ្លូវ​ជាតិ​ទូទាំង​ប្រទេស​​ដល់​បួន​គន្លង

រដ្ឋាភិបាល បាន​ប្រកាស​ថា គ្រោង​ពង្រី​ក​ផ្លូវ​ជាតិ​ទូ​ទាំង​ប្រទេស​ដល់ ​៤គន្លង​ ដោយ​ថា ដើម្បី​សម្រួល​​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត និង​តភ្ជាប់​ទៅ​កាន់​ប្រទេស​ជិត​ខាង និង​តំបន់។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​កម្ពុជា AKP។

បើ​តាម ​AKP រដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈការ​ លោក ស៊ុ​ន ចាន់​ថុល បាន​លើក​ឡើង​ថា ចាប់​ពី​ឆ្នាំ​២០១៨​ទៅ​មុខ ផ្លូវវ​ជាតិ​លេខ​ ៣ ដែល​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​កំពត នឹង​ត្រូវ​ពង្រីក​ពី ២​គន្លង ទៅ ៤​គន្លង ចាប់​ពី​រង្វង់​មូល​ចោមចៅ​រហូត​ដល់​ផ្លូវ​បំបែក​គូស ខណៈ​ផ្លូវ​ជាតិ​លេខ ៥ ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​នឹង​ព្រំដែន​កម្ពុជា-ថៃ ដែល​ជា​ផ្លូវ​ហាយវ៉េ​អាស៊ាន​ និង​ផ្លូវ​ជាតិ​លេខ ១១ ក៏​នឹង​ត្រូវ​ពង្រីក​ជា​បន្ត​បន្ទាប់​ផង​ដែរ។

លោក​បន្ថែម​ថា តំណ​ភ្ជាប់​ផ្លូវ​ពី​ភ្នំពេញ​ទៅ​​ដល់​ទីក្រុង​បាវិត និង​ទៅ​កាន់​ប្រទេស​វៀតណាម កំពុង​ស្ថិត​ក្រោម​ការ​សិក្សា​ពី​សំណាក់​អង្គការ JICA របស់​ជប៉ុន​ដើម្បី​ពង្រីក​បន្ថែម ខណៈ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ចរចារ​ជាមួយ​ប្រទេស​ចិន​រួច​រាល់​ហើយ និង​ត្រៀម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​​កម្ចី​សម្បទាន​​ពី​ប្រទេស​ចិន​ទំហំ ២​ពាន់​លាន​ដុល្លារ។

បើ​តាម ​AKP ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែអនុវត្ដន៍នូវគម្រោងធំៗចំនួន ១៥ ក្នុងការ​កសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ផ្លូវរថភ្លើងល្បឿនលឿន កំពង់ផែ និងគម្រោងដឹកជញ្ជូន តាមផ្លូវទឹកពីស្ពានព្រែកព្នៅ​រហូតដល់ក្រុងតាខ្មៅ និងស្រុក​កៀនស្វាយ ខេត្ដកណ្ដាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ