គ.ជ.ប រៀបចំកំណត់លេខរៀងគណបក្សសម្រាប់បោះឆ្នោត​ព្រឹទ្ធសភា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) នឹង​រៀបចំ​ពិធី​ដើម្បី​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ពី​៤ ក្នុង​ឆ្នាំ​២០១៨​នេះ។ បើ​​តាម​សេចក្ដី​ជូនណឹងរបស់ គ.ជ.បថ្ងៃទី៤ខែមករា ឲ្យដឹងថា ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​ចន្ទ​ ទី​៨ ​ខែ​មករា វេលា​ម៉ោង ៨:៣០នាទី​ព្រឹក ​នៅ​ក្រសួង​មហាផ្ទៃ ​ដោយ​សម្ដេចព្រះ​សង្ឃ​ទាំង​ពីរ​គណៈ​ជាគណៈធិបតី។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) នឹង​រៀបចំ​ពិធី​ដើម្បី​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ពី​៤ ក្នុង​ឆ្នាំ​២០១៨​នេះ។

 បើ​​តាម​សេចក្ដី​ជូនណឹងរបស់ គ.ជ.បថ្ងៃទី៤ខែមករា ឲ្យដឹងថា ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​ចន្ទ​ ទី​៨ ​ខែ​មករា វេលា​ម៉ោង ៨:៣០នាទី​ព្រឹក ​នៅ​ក្រសួង​មហាផ្ទៃ ​ដោយ​សម្ដេចព្រះ​សង្ឃ​ទាំង​ពីរ​គណៈ​ជាគណៈធិបតី។

សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ពី​៤នេះ គ.ជ.ប ​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភះ ​ឆ្នាំ​២០១៨ ខាងមុខ។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​មានរយៈពេល​៦​ឆ្នាំ​ម្ដង​នេះ​ គឺ​ជា​ការ​បោះឆ្នោត​អសកល។ ​អង្គ​បោះឆ្នោត ​គឺ​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​ទាំង​អស់។​

សម្រាប់​នីតិកាល​ពី​៤​នេះ គណបក្សចំនួន​៤ចូលរួម មាន​គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា៕

 

 

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។