កុមារជិត១លាននាក់ទទួលការពិនិត្យនិងព្យាបាលនៅពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០១៧

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពីពេលកន្លងទៅ (រូបថតពីហ្វេសប៊ុក​របស់​លោក​)

របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាចេញផ្សាយថា នៅក្នុងឆ្នាំ២០១៧ កុមារដែលបានពិនិត្យ និង ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយនេះមានចំនួន​ជិត១លាននាក់​ ហើយបើប្រៀបធៀបជាមួយឆ្នាំ២០១៦ មានចំនួន​កើនឡើង​ប្រមាណ៧%។​

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៨ មករា​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ២០១៧ មន្ទីរពេទ្យ​គន្ធបុប្ផាទាំង​ភ្នំពេញ និង​សៀម​រាប​បាន​ទទួល​ព្យា​បាល​កុមារ​កម្ពុជា​ចំនួន​៩០៩ ១៩២នាក់ ក្នុង​នោះ​កុមារឈឺធ្ងន់ចំនួន​១៦៧ ៧៩០នាក់ វះកាត់​២៦ ៤៤២នាក់ វះ​កាត់​បេះ​ដូង​បាន​ចំនួន​៤១៣នាក់។

គួរ​រំ​លឹក​ផង​ដែរ​ថា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បច្ចុប្បន្ន​បាន​ទទួល​ការ​គាំទ្រពី​រាជ​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ស្វីស កាក​បាទ​ក្រហម​កម្ពុជា និង​សប្បុរស​ជន​ផ្សេង​ៗ​ទៀត បន្ទាប់​ពី​ម្ចាស់​ស្ថាបនិក​នៃ​មូល​និធិ​គន្ធ​បុប្ផា និង​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​លោក​វេជ្ជ​បណ្ឌិត បេអ៊ាត រិចន័រ បាន​ប្រកាសលា​លែង​ពីដំណែងក្រោម​ហេតុផល​លោក​មាន​ជំងឺ។ ​

រហូត​មកដល់​ពេល​នេះ​មូលនិធិ​គន្ធ​បុប្ផា​បាន​រៃ​អង្គាស​ថវិកា​ជួយ​មកដល់​កម្ពុជា​មាន​ទំហំប្រមាណ​ជិត​៤០០​លានដុល្លារ​ចាប់​តាំងពី​បង្កើត​មកនៅ​ឆ្នាំ​១៩៩២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ