មន្ត្រីថានគរបាលស័ក្តិ៤ធាក់ផ្តួលនគរបាលចរាចរណ៍ត្រូវចាប់​បញ្ជូនទៅតុលាការថ្ងៃនេះ​

នគរបាលពាក់ស័ក្តិ៤ម្នាក់ ឈ្មោះ សៅ បញ្ញា ដែលបានបង្កហឹង្សារលើនគរបាកចរាចរណ៍ ត្រូវបានចាបើខ្លួនពីម្សិលមិញ។ រូបភាពពីបណ្តាញសង្គហ្វេសប៊ុក

មន្ត្រីថានគរបាលពាក់ស័ក្តិ៤ម្នាក់ នៅក្រសួងមហាផ្ទៃ ដែលបានធាក់នគរបាលចរណ៍ចំទ្រូងឲ្យដួ​លដាច់ផ្ងាទៅ​ក្រោ​យ ដោយ​សា​​រ​​តែ​​ចេ​ញឃាត់រថយន្តបើកបរខុសច្បាប់នោះ​​ ត្រូវ​​សមត្ថកិច្ចចា​ប់ខ្លួន នឹងបញ្ជូនទៅតុលាការនៅថ្ងៃនេះ ដើម្បីផ្ត​ន្ទា​ទោ​ស។

មន្ត្រីថានគរបាលពាក់ស័ក្តិ៤ម្នាក់ នៅក្រសួងមហាផ្ទៃ ដែលបានធាក់នគរបាលចរណ៍ចំទ្រូងឲ្យដួ​លដាច់ផ្ងាទៅ​ក្រោ​យ ដោយ​សា​​រ​​តែ​​ចេ​ញឃាត់រថយន្តបើកបរខុសច្បាប់នោះ​​ ត្រូវ​​សមត្ថកិច្ចចា​ប់ខ្លួន នឹងបញ្ជូនទៅតុលាការនៅថ្ងៃនេះ ដើម្បីផ្ត​ន្ទា​ទោ​ស។

កាលពីម្សិលមិញនគរបាលពាក់ស័ក្តិ៤ម្នាក់ ឈ្មោះ សៅ បញ្ញា អាយុ​៣​៣ឆ្នាំ ធ្វើការនៅការិយាល័យរដ្ឋបាលសរុបនៃនា​យកដ្ឋានប្រឆាំងបទល្មើស​បច្ចេកវិទ្យា របស់អ​គ្គស្នងការដ្ឋា​ននគរបា​លជា​តិ បាន​ធា​ក់ លោក អឿន ចំណាន ជាមន្ត្រីនគរបាលជាប់កិច្ចសន្យា  ​ចំ​​​ទ្រូ​​​​ង​​មួ​​យជើងបណ្តាលឲ្យដួលដាច់ផ្ងាទៅក្រោយ ខណមន្ត្រីជាប់កិ​ច្ចសន្យារូបនេះ ឃាត់រថ​យន្ត​​លោ​កស័ក្តិ៤ ​ដែលថា​​ បាន​​បើ​ក​​​បរខុសច្បាប់ចរាចរណ៍ នៅផ្តុំស្តុបត្រឡោកបែក រាជធានីភ្នំពេញ។

ប្រធាននគរបាលចរាចរណ៍រាជធានីភ្នំពេញ លោក ចេវ ហាក់ ឲ្យVODដឹងថា ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាល​ពីម្សិ​ល​មិញ ក្រោយប្រើហិង្សា។ លោកថាថ្ងៃនេះ នឹងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោស។

នៅ​ពេលសួរថា តើលោកនឹងជំរុញយ៉ាងណា ដើម្បីទប់ស្កាត់កុំ​ឲ្យមន្ត្រី​អនុ​វត្ត​ច្បា​ប់ដែ​លមានឋានៈតូចតាច រងនូវការប្រើហិង្សា​ដូ​ច​ពេ​លនេះ ​លោកថា គឺត្រូវផ្ត​ន្ទាទោ​សតា​ម​ច្បាប់ ​ដែលកំពុងមាន ។

លោកថា៖«ជាការពិតណាស់ព្រោះមន្ត្រីសាធារណៈមន្ត្រីដែលបម្រើការងារហ្នឹង គឺក្នុងច្បាប់យើងបានបញ្ជាក់ហើយ ការរំលោភ​លើសេ​ចក្តីថ្លៃថ្នូរកិត្តិយស របស់មន្ត្រីដែលកំពុងបំពេញភារកិច្ចអាហ្នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់»

ច្បាប់ចរាចរណ៍ជើងគោក មាត្រា៧២ចែងថា«ត្រូវទទួលខុសត្រូវបទល្មើសព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនះ។មាត្រា​​​៧៣ចែងដែរថា ការរំលោភលើរាងកាយ កិត្តិយសសេចក្តីថ្លៃថ្នូរ របស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភា​​​​​​​​កិ​​ច្ច​​ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន»។

ក្រមព្រហ្មទណ្ឌមាត្រា៥០៣ចែងថា«ការប្រឆាំងនឹងរាជការសាធារណៈត្រូវផ្តន្ទាទោសពី១ខែទៅ៣ខែនិ​ងពិន័យជា​ប្រាក់ពី១​០ម៉ី​ន​ ទៅ៥០ម៉ឺនរៀល»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា ការដែលអ្នកធំធ្វើខុសច្បាប់ ហើយ ទៅប្រ​ទាត់ធា​ក់​អ្ន​​ក​តូចដែលចុះ អនុវត្តច្បាប់បែបនេះ លោកថាជាគំរូមិនល្អមួយ បង្ហាញទៅរដ្ឋាភិបាលថា ការបំពានច្បាប់ និងហិ​ង្សានិយម បា​ន​​​លេ​​ចចេញពីមន្ត្រីមានអំណាចមួយចំនួន។

លោកថា៖«នៅពេលដែលយើងទម្រង់នៃអំពើហិង្សាបែបនេះ នាំឲ្យយើងយល់​ថាអ្នកធំខ្លះជាពិ​សេសប្រភេទជា​កងកម្លាំងប្រដា​ប់អាវុធហ្នឹង ជាមនុស្សដែលមានហិង្សាជាប់ខ្លួន។ប៉ូលិស ធាក់ប៉ូលិសបែបនេះ ធ្វើឲ្យគេយល់ថា ចុះបើប៉ូលិស និងប្រជាពលរដ្ឋ។​ ប៉ូលិស និងស្ត្រីដែលជាភេទទន់ខ្សោយ តវ៉ាដីធ្លី ពួក​គេ​នឹ​ង​មានការសម្រេចចិត្ត ឬការប្រព្រឹត្តហិ​ង្សាបែបណា?​ធ្ងន់ធ្ងជាងនេះ​ទៅទៀ​ត ឬក៏យ៉ាងម៉េច?

លោក សន ជ័យ ជំរុញ​ឲ្យរដ្ឋាភិបាលគួរតែបំបាត់វប្បធម៌និទណ្ឌភាព ជាជាងប្រើអំណាចដើម្បីអន្តរាគមន៍ ដែ​ល​​លោកថា​ទើ​បអា​​ច​ព​ង្រឹងការអនុវត្តច្បាប់ចរាចរណ៍បាន។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីអំឡុងខែមិថុនាឆ្នាំ២០១៦ បានចេញអនុក្រិត្យភ្លាមៗ ឲ្យ​ដ​កតំ​ណែ​ង អគ្គនាយករងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃលោក ម៉ម ស្រីមវណ្ណា ដោយសាតែពេលនោះ នា​យឧ​ត្តមសេ​នី​យ​​ផ្កា​យ​៣រូបនេះ បើករថយន្តមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កឲ្យប៉ះពាក្យសម្តីជាមួយន​គរ​បា​ល​ពា​​ក់ស័ក្តិ១​លោក សូត្រ កញ្ញា ដែល​ជាប៉ូលិសចរាចរណ៍។

ប៉ុន្តែ​​ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះនៅពេលនោះ លោក ហ៊ុន សែន បានផ្តូរចិត្តវិញ​ ដោយប្រកាសលុ​បចោលអ​នុក្រិ​ត្យដ​ក​ដំ​​​​​ណែ​ងនោះ វិញ ក្រោយពីមានកិច្ចអន្តរាគមន៍សម្របសម្រួល រវាងលោកផ្កាយ៣ ម៉ម ស្រីមវណ្ណា និងលោកស័ក្តិ១សូត្រ កញ្ញា។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។