ស្ថានទូតកម្ពុជានៅថៃផ្អាកចេញ​ឯកសារ​​ការងារ​ដល់​ពលករ​ខ្មែរនៅសប្តាហ៍ក្រោយ

ពលករកម្ពុជាទៅចុះបញ្ជីជាកម្មករស្របច្បាប់នៅថៃ (Asian Thai)

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បាន​ប្រកាសផ្អាកការផ្តល់លិខិតឆ្លងដែន និងប័ណ្ណពលករធ្វើការងារក្រៅប្រទេសនៅសប្តាហ៍ក្រោយនេះ។

ក្នុងសេចក្តីជូនដំណឹងកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ការិយាល័យផ្តល់លិខិតឆ្លងដែន ឬ​លិខិតធ្វើដំណើរ ហៅ​កាត់​ថា TD និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC)​ប្រចាំ​នៅ​ខេត្តរ៉ាក់យ៉ង និងឆាក់ឈើងសាវ នឹងផ្អាក់ផ្តល់លិខិតឆ្លងដែន និងប័ណ្ណធ្វើការដល់ពលករខ្មែរធ្វើការនៅក្រៅប្រទេសចាប់ពីថ្ងៃចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះទៅ។

ក្នុងលិខិតនោះ ស្ថានទូតកម្ពុជាបានអំពាវនាវទៅ​ដល់​ពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃទាំងអស់ ដែលមិនទាន់ដាក់ពាក្យស្នើសុំ​នោះ អាចបន្តទំនាក់ទំនង និងដាក់ពាក្យស្នើសុំដកឯកសាររបស់ខ្លួន នៅលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដែលមានទីតាំងនៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឬ​អាចទំនាក់ទំនងព័ត៌មានលម្អិតបន្ថែមពីមន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកក តាមរយៈលេខទូរស័ព្ទ ០២៩ ៥៧៥ ៨៥១/០៩២ ៨០៥ ០៥៦១/០៩៤ ០៩២ ៥៩០៥/០៨៦ ៧៩៩ ៩៩៥៧/០៦៤ ៧៥៤ ៧៤០១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ