សាលាដំបូងខេត្ដសៀមរាប បានសម្រេចឃុំខ្លួនបុរសពីរនាក់ នៅពន្ធនាគារបណ្ដោះអាសន្ន ដោយថា ពាក់ព័ន្ធដកបង្គោលព្រំដីរបស់រដ្ឋកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ព្រះរាជ្ញារងនៃសាលាដំបូងខេត្ដសៀមរាប លោក សំរិទ្ធិ សុខុន ប្រាប់VOD នៅព្រឹកថ្ងៃសៅរ៍នេះថា បុរសពីរនាក់នោះ បានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទពីបទ បំផ្លិញបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និងធ្វើអោយខូចខាតដោយចេតនា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កាលពីថ្ងៃទី៣០ខែមករា សមត្ថកិច្ចខេត្ដសៀមរាប និងអាជ្ញាធរជាតិអប្សរា បានបោះបង្គោលកំណត់ព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ រហូតដល់ថ្ងៃទី២ខែកុម្ភៈសមត្ថកិច្ចចោទថា បុរសឈ្មោះ ហួន មករា និង អ៊ន សារឿន អ្នកដកបង្គោលព្រំដីនេះ ទើបឃាត់ខ្លួនបញ្ជូនទៅតុលាការ។