វិភាគ៖ ហេតុអ្វីមន្ត្រីគោរពបញ្ជាជាងអនុវត្តច្បាប់?

កម្លាំងប្រដាប់អាវុធរារាំងការប្រឆាំង

លោក ហ៊ុន សែន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានបញ្ជាផ្ទាល់មាត់ ដល់មន្ត្រីពាក់ព័ន្ធ ​ឲ្យទប់ស្កា​ត់​​ ឲ្យខា​ងតែ​បា​ន ឈ​​​ប់​​​ឲ្យមា​នរថយន្តដឹក​លើ​សចំណុះ និ​ង​រថយន្តកែច្នៃខុសបច្ចេកទេស បើកបរលើដងផ្លូវ សាធារ​ណៈ ដែ​ល​លោ​​ក​ថា ជាវិធា​ន​កា​រ​កណ្តាប់​ដៃដែក ទប់​ស្កាត់​​គ្រោះ​ថ្នាក់​ចរាចរណ៍ និងការបំផ្លាញផ្លូវ។

ជាងនេះទៅទៀត លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នាថ្ងៃម្សិលមិញនេះ បាន​ថ្លែងថា លោក​ភ្ញាក់​​ផ្អើល ដោយថា តែ៣ថ្ងៃសោះ ក្រោយពីលោកចេញបញ្ជាផ្ទាល់មាត់ មន្ត្រី ចាប់បាន​រថយ​ន្ត​ល្មើ​​​ស ដល់​ទៅ​ពាន់គ្រឿង។

មេដឹកនាំរូបនេះ បានថ្លែងបែបដាក់ជាសំនួរថា មានមូលហេតុអ្វី បានជា​មន្ត្រី​ទាំង​នោះ មា​ន​​ច្បា​​​ប់មានអនុក្រិត្យ សម្រាប់បំពេញតួនាទី ពួកគេមិនធ្វើ ហើយរងចាំទា​ល់តែមា​នប​ទប​​ញ្ជាពី​នាយ​ករ​ដ្ឋមន្ត្រី ទើបពួកគេចាប់ផ្តើមអនុវត្ត?

តើមានមូលហេតុអ្វី បានមន្ត្រីអនុវត្តន៍បទបញ្ជាមានប្រសិទ្ធភាព ជាងអនុវត្តន៍ច្បាប់?

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិភាគថា ភាពអសកម្ម នៃការអនុវត្តច្បាប់ បច្ចុ​ប្បន្ន អាចមកពីអ្នកបង្កើតបទល្មើស មានអំណាច ខ្លាំងជាងមន្ត្រីជំនាញដែលអនុវត្តច្បាប់ ទើបចំណាត់ការ ធ្វើ​ឡើ​ង​ តែពេលមានបទបញ្ជាពីនាយករដ្ឋមន្ត្រី។

លោកថា៖ «រឿងនេះដើមចម ដំបូងធំហ្នឹង គឺទំនាស់ផ​លប្រយោជន៍។ ឧកញ៉ា​ខ្លះត្រូវបានផ្តល់តួនាទី​ជាទីប្រឹក្សារដ្ឋា​ភិបា​លឋា​​នៈស្មើនេះស្មើនោះអីជាដើមវាធ្វើឲ្យមុខបររបស់ខ្លួន មធ្យោបាយមុខជំនួញ របស់ខ្លួន​ហ្នឹងមានឥទ្ធិ​ពល​ទៅលើ​រដ្ឋបាលសាធារណៈ»។

បើតាម លោក​ សន ជ័យ ដើម្បីជំរុញការអនុវត្តច្បាប់ លុះត្រារដ្ឋាភិបាល ​ចា​ត់វិធានកា​រ​ល​ប់បំបា​​ត់ ​ឈ​ប់​ឲ្យមានវ​​ប្ប​ធ​ម៌អន្តរាគមន៍ពីអ្នកធំ ពេលមន្ត្រីជំនាញ ចាត់វិធានាកា​រលើបុគ្គល​ល្មើសច្បា​ប់ណា​មួ​យ ឬ​ជំរុញ​​ឲ្យ​​ម​​ន្ត្រី​ដែល​ស្និទ្ធ​​និងនាយករដ្ឋមន្ត្រី គោរពច្បាប់ ធ្វើជាគំរូមុនគេ។

អំឡុងខែសីហា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានប្រកាសប្រើកណ្តាប់ដៃដែកម្តងដែរ ខណៈអំពើប្ល​ន់ប្រដាប់អា​វុ​ធ​​ ពេ​​​លនោះបានកក្រើកឡើង ទាំងនៅទីក្រុង និងនៅតាមបណ្តាខេត្តមួយចំនួន ដោយលោកចេញ​បញ្ជាផ្ទាល់​មាត់​ ទៅ​មន្ត្រីថា មិនត្រូវអនុញ្ញាតឲ្យមានការលើកលែងទោសទណ្ឌិតទាំងឡាយណា ជាប់ពា​ក់ព័ន្ធនិ​ងសំណុំ​រឿ​​​ង​​​គ្រឿ​​​​ងញៀន និងប្លន់នោះទេ ដោយថា ចោរប្លន់ជាមនុស្សដដែលៗ ទើបចេញពីគុក។

២ថ្ងៃក្រោយមក ក្រសួងយុត្តិធម៌ បានកោះប្រជុំបន្ទាន់ ជាមួយស្ថាប័នពាក់ព័ន្ធ មានអគ្គស្នងការនគរបាលជាតិ ក្រ​សួ​ង​មហាផ្ទៃ មេប​​ញ្ជា​​ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញានៅទូទាំងប្រទេសជាដើម។ ក្រោ​យ​​មក ក៏​មា​នចំណាត់ការ ទៅលើហាងលក់ និង​ទិញ​ម៉ូតូមួយចំនួន ក្នុងរាជធានីភ្នំពេញ។

អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ​លោក ​ឱក សេរី​សោ​ភក្តិ៍ វិភាគថា មានមួលហេតុចំបងពីរ ជំរុញឲ្យបទបញ្ជា មាន​ប្រ​សិ​ទ្ធភាពជាង ការអនុវត្តច្បាប់។​ លោកថា ទី១វប្បធ​ម៌អន្តរាគមន៍ពីអ្ន​កមានទ្រព្យស​​​ម្បត្តិស្តុក​ស្តម្ភ និងទី២​ការលូ​​ក​​​ដៃជួយអន្តរាគមន៍ពីសំណាក់មន្ត្រីមានមានអំណាច។

លោកថា៖ «ការដែលអន្តរាគមន៍ហ្នឹងហើយ ដែលធ្វើឲ្យមន្ត្រីថ្នាក់ក្រោមតៗគ្នាហ្នឹង គាត់ខ្លាច។ នៅពេលដែ​លមានការ​អនុ​វ​ត្តច្បា​ប់ទៅ អន្តរាគមន៍ហ្នឹងវាធំជាងច្បាប់»។

អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អរូបនេះ ពន្យល់ទៀតថា ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព រដ្ឋា​ភិ​បា​​​​ល ត្រូវ​លុប​​បំ​បាត់ នូវវប្បធម៌អន្តរាគមន៍ជួយអ្នកធ្វើខុស ហើយត្រូវលើកទឹកចិត្ត ឬដំឡើង​ឋានៈ អ្ន​កដែ​ល ​អនុ​វត្ត​​ច្បា​ប់បានត្រឹមត្រូវ។

លោកថា៖ «មានតែពីរទេបើតាមខ្ញុំគិត ដូចសម្តេចក្រឡាហោម ស ខេង ថ្លែងប៉ុន្មានអាទិត្យកន្លងមកហើយហ្នឹង គឺទី១ នាំ​គ្នាបញ្ឈប់ទៅវប្បធម៌អន្តរាគមន៍ហ្នឹង។ ទី២ គឺថាចំពោះមន្ត្រីណាដែលគាត់អនុវត្តន៍ច្បាប់ ឃើញនឹងភ្នែក ហើ​យ​ពល​​រដ្ឋចូលចិត្តយើងលើកសរសើរគាត់ទៅ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា មូលហេតុដែលមន្ត្រីថ្នាក់ក្រោម អនុវត្តបទបញ្ជា​ មាន​ប្រ​​សិទ្ធិ​ភាពជា​ងការអនុវត្តច្បាប់ ដោយសារអំណាចទាំងអស់ ប្រមូលផ្តុំនៅថ្នាក់ជាតិ ពិសេស​អំ​ណា​ច រ​​បស់​នា​​យ​ករដ្ឋមន្ត្រី អាចដកតំណែងមន្ត្រីក្រោមឱវាទ បានគ្រប់ពេល ដោយគ្រាន់​តែបញ្ជាក់ហេ​តុ​ផល​ថា ការដក​ឬដា​ក់​នោះ​​ ជា​​​ក​រណី​ចំបាច់។ លោកថា អំពើពុករលួយ ក៏ជាផ្នែកមួយទៀ​ត រារាំងដល់​ការអ​នុវត្តច្បា​ប់​ដែរ។

លោកថា៖ «យើងមិនត្រូវបន្ទោសមន្ត្រីថ្នាក់ក្រោមទេ ប៉ុន្តែនាយករដ្ឋមន្ត្រី រដ្ឋាភិបាល ត្រូវតែផ្ទេរអំណាច [ទៅថ្នាក់​ក្រោ​ម​ជាតិ​]ហ្នឹងឲ្យបានគ្រប់គ្រាន់ ដើម្បីគាត់មានការសម្រេចចិត្តបានគ្រប់គ្រាន់ដោយខ្លួនឯង»។

សរុបជារួម អ្នកវិភាគថា ដើម្បីឲ្យមន្ត្រីសាធារណៈបំពេញតួនាទីរបស់ខ្លួន បានពេញលេញ ប្រកបដោយ​ប្រសិទ្ធ​ភាព​នោះ រដ្ឋាភិបាល ត្រូវ​ចាត់​វិ​ធា​ន​ការ លុបបំបាត់ ឈប់ឲ្យមានវ​ប្បធម៌អន្តរាគមន៍ពីមន្ត្រីមានអំណាច។

លុបបំបាត់អំពើពុករលួយ បក្ខពួក និងគ្រួសារនិយម ត្រូវផ្ទេ​រ​​អំ​ណា​​​ចពេញលេញទៅថ្នាក់ក្រោមជាតិ និងត្រូវ​ចាប់ប​ង្ខំមន្ត្រីដែ​ល​ស្និ​ទ្ធនិងនាយករដ្ឋមន្ត្រី ឲ្យគោរពច្បា​ប់ធ្វើជា​គំរូ​មុនគេ។

ពួ​កគេព្រមានដែរថា បើមន្ត្រីគ្រប់ស្ថាប័នមិនអាចជំរុញការអនុវត្តច្បាប់ ឆ្លើយតបនិងបញ្ហា របស់ពលរដ្ឋបាន ពេល​នោះ​​ ប្រ​ជាប្រិយភាព របស់មេដឹកនាំ នឹងត្រូវពលរដ្ឋកាត់សេចក្តីនៅថ្ងៃបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ