​ភរិយា ប៊ុត សីហា ប្រាប់​មូលហេតុស្វាមីត្រូវ​ប៉ូលីស​​​ចាប់ខ្លួន ​​​​​

ក្រុមគ្រួសារលោក​​ ប៊ុត សីហា (FB: លោក​​ ប៊ុត សីហា)

​យោងតាម​​ការ​បញ្ជាក់របស់​​​​ភរិយា​របស់លោក​​ ប៊ុត សីហា ​មុននេះ​បន្តិច បានអះអាងថា ​លោក ​ប៊ុត សីហា ពិតជាត្រូវបានចាប់ខ្លួន​ពីបទ​​​​​ពាក់ព័ន្ធនឹង​គ្រឿងញៀនមែន ប៉ុន្តែលោកត្រូវបាន​ដោះ​លែង​​នៅ​វេលាម៉ោង​ប្រមាណជា​​ជិត​​១២​យប់ ថ្ងៃទី​​​​២១ កុម្ភៈនោះវិញ ​បន្ទាប់ពី​ខាង​សមត្ថកិច្ច​​​​​ស្រាវ​ជ្រាវឃើញថានោះជាការ​យល់ច្រលំ។

យ៉ាងណាមិញ​​ភរិយារបស់លោកហាក់​មិនភ្ញាក់​ផ្អើល​នឹង​​​​ដំណឹង​​ដែលធ្វើ​អោយ​ស្វាមី​របស់ខ្លួន​​​រងការ​អាម៉ាស់នោះទេ ​ដោយ​អ្នក​នាង​យល់ថា​ក្នុងពេលដ៏ខ្លី​អ្វីៗ​​នឹងត្រូវ​ស្ងប់ស្ងាត់។ ​អ្នកនាង ឃុន ស្រីនាង ​​​​​ជាអ្នកលើកទូរស័ព្ទ និង​ជា​ភរិយារបស់​លោក ប៊ុត សីហា បានអះអាងថា ​​កាលពីវេលាម៉ោង​​​​៥ និង​​៣០នាទី​ ថ្ងៃទី​​២១ កុម្ភៈ ​ពិតជាមានក្រុម​សមត្ថភាព​​មកស្ទាក់​ចាប់​លោក ​ប៊ុត សីហា ​​​​​នៅ​​​​​ម្ដុំ​​​​​សាលា​​បឋមសិក្សា​ពង​ទឹក ​ក្នុងខណ្ឌដង្កោរ ​ក្នុងពេលដែល​លោកធ្វើដំណើរ​​ទៅ​ផ្ទះ​​​​របស់ខ្លួនពិតមែន​​​​​​​ ដោយក្រុម​សមត្ថកិច្ច​បានទាំង​ចាប់​បញ្ជូនលោក​ទៅកាន់​​​​​​​​​សាលាខណ្ឌ​​អស់ប៉ុន្មាន​ម៉ោង​នោះ​ផង។

ប៉ុន្តែ​​អ្នកនាង​ថា​​​​​ការដោះលែងត្រូវបានធ្វើឡើងទាំង​​យប់​​វិញ​ភ្លាមៗ ​បន្ទាប់ពី​រកឃើញថានោះជារឿង​យល់​ច្រលំ។ អ្នកនាង​បញ្ជាក់ថា​​លោក​ ប៊ុត សីហា អត់មាន​រត់ពន្ធគ្រឿង​ញៀន ដូចការ​ចោទប្រកាន់នោះទេ ​តែអ្នកនាង​បានសារភាព​ថា​​ដោយសារតែលោក​​បម្រើ​ការ​អោយ​​​​​មេ​ម្នាក់​ដែល​ពាក់ព័ន្ធនឹង​ករណីនេះ ទើបមានការ​​សង្ស័យ
ហើយឈាន​ដល់​​ការ​​ចាប់ខ្លួន​​​​​​​​ដើម្បីយកទៅ​សាកសួរ។

អ្នកនាង​ស្វាមីត្រូវ​​​​​​​បាន​​​​​​​​​​​​​​​​​ដោះលែងអោយត្រលប់មកផ្ទះ​វិញទាំង​​យប់ ​ដោយខាង​​​​​​​​​​​​មន្ត្រី​សមត្ថកិច្ច​​​នៅខណ្ឌ​ដង្កោ​​មានបំណង​ចង់​កែព័ត៌មាន​ផងដែរ ​ប៉ុន្តែ​ព័ត៌មាន​បាន​ចេញទៅ​លឿន​រួច​បាត់​ទៅ​ហើយ។

អ្នកនាង​និយាយថា «​រឿងយប់មិញ​​​គេ​ចាប់គាត់មែន ប៉ុន្តែ​​ដល់ពេល​​​ដឹងថា​ជា​ការ​យល់ច្រលំ ទើប​គេ​ដោះ​​លែង​វិញ ​​​​​​​​​​ហើយមកពីព័ត៌មាន​​​​ចេញទៅ​លឿន​​ពេក ទើប​​ចង់​​​​​​​​​​​បញ្ជាក់ថា​​មិនមែនជាការ​ពិត​អី​ក៏មិនកើត!»។

អ្នកនាងបញ្ជាក់ថា​​ លោក ​ប៊ុត សីហា នៅសម្រាកនិង​នៅភ័យ​មិនទាន់បាត់នោះទេ ​ដោយ​លោក​​​​​​​​ភ័យរឿង​​​បាត់បង់​ប្រជាប្រិយភាព​​​​នៅក្នុងពិភពចម្រៀងនោះ​ផង​។ អ្នកនាងថា​​​ខ្លួន និង​លោក ប៊ុត សីហា រៀប​ការ​​​​​៤​ឆ្នាំ​ហើយ ​​​​​ហើយក៏មិន​ដឹងរឿង​​ស្វាមី​ញៀនថ្នាំ ឬ​​​​ជួញ​ដូរ​គ្រឿងញៀន​​នោះដែរ ដោយ​អ្នកនាង​បញ្ជាក់ថា​​​ព័ត៌មានដែលធ្លាប់​លេចឮ គឺជាការ​យល់ច្រលំ។

អ្នកនាងនិយាយថា​ «​​ខ្ញុំ​​​នៅ​ជាមួយ​គាត់​​បានកូនស្រី​មួយ​ហើយ គឺអត់ដែលមានរឿង​​អ៊ីចឹងទេ ​ហើយបើរឿង​វាយ​តប់​ភរិយា គឺរឹតតែអត់មាន​ ​គាត់ស្រឡាញ់ប្រពន្ធកូនសឹង​អី​នឹង»។

ជាមួយ​នឹង​ការបកស្រាយ​​​របស់អ្នកនាង​ ឃុន ស្រីនាង ជាភរិយារបស់​លោក ប៊ុត សីហា បានធ្វើ​អោយ​​ការ​យល់ច្រលំ​ត្រូវបញ្ចប់ ប៉ុន្តែ​អ្នកដែល​​​ស្គាល់​​​​​ពី​ ប៊ុត សីហា ច្បាស់​​នៅតែ​អះអាងថា​​​​តារា​ចម្រៀង​រូប​នេះ ​​​​​មាន​មិត្តភ័ក្រ្ត​បន​ភឿន​ច្រើន​​​ដែលមួយចំនួន​គឺជា​​អ្នកពាក់ព័ន្ធ​គ្រឿង​ញៀន ដែល​មិនទាន់​ជឿថា​​​លោក​​​​មិន​ពាក់ព័ន្ធ​មុនឈានដល់ការ​ចាប់ខ្លួននោះទេ។

​យ៉ាងណាក៏ដោយ ក្រោយការ​បញ្ជាក់ថា​លោកបាន​មកដល់ផ្ទះ​វិញ​ដោយសមត្ថភាព​គឺ​​អ្នកគាំទ្រភាគច្រើន​​​អបអរ​សារទរ ដោយសារទែមិន​ចង់អោយអតីត​​​ម្ចាស់ពាន The Voice Cambodian រដូវ​កាលទី​១​រូបនេះ ​​​​​​​​​​​​បាត់បង់​អាជីព​ចម្រៀង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ