អង្គការទិន្នន័យកម្ពុជា ធ្វើបទបង្ហាញ ដល់ពលរដ្ឋអ្នកសារព័ត៌មាន អំពីសេវាសាធារៈ

អង្គការ ទិន្ននយ័អំពីការអភិវឌ្ឍកម្ពុជា ហៅកាត់ថា ODC និងមជ្ឈមណ្ឌលដើម្បីប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យកម្ពុជា ហៅកាត់ថា CCIM បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីការផ្តល់សេវាសាធារណៈ។

អង្គការ ទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា ហៅកាត់ថា ODC និងមជ្ឈមណ្ឌលដើម្បីប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យកម្ពុជា ហៅកាត់ថា CCIM បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីការផ្តល់សេវាសាធារណៈ។

Website ស្តីពីការផ្តល់សេវាសាធារណៈ ត្រូវបានអង្គការទិន្ននយ័អំពីការអភិវឌ្ឍកម្ពុជា ធ្វើបទបង្ហាញដល់ពលរដ្ឋអ្នកសារព័ត៌មានមកពីតាមបណ្តាខេត្តនានា។ក្នុងនោះមានកំពង់ធំ ក្រចេះ បន្ទាយមានជយ័ នឹងពោសាត់ មានប្រមាណ16រូប។

នាយកប្រតិបត្តិអង្គការទិន្ននយ័អំពីការអភិវឌ្ឍ លោក ធី ទ្រី បានឲ្យដឹងថា៖សិក្ខាសាលានេះធ្វើឡើងដម្បីពង្រឹងសម្ថភាពការសរសេរ សម្រាប់ពលរដ្ឋអ្នកសារព័ត៌ ដែលផ្តោតលើសេវាសាធារៈ នឹងធន់ធានធម្មជាតិ។ នឹងផ្តល់ជំនាញសរសេររបាយការណ៍ ដែលមានប្រសិទ្ធិភាព ព្រមទាំងបង្ហាញរបៀបទាញយក នឹងប្រើប្រាស់គេហទំព័ត៌ ODC សម្រាប់សរសេរឲ្យបានពិស្តារ។

បណ្ណាធិការព័ត៏មាននៃមឈ្ឈមណ្ឌល់ដើម្បីប្រពន្ឌ័ផ្សព្វផ្សាយឯករាជកម្ពុជា លោក គុណ ចិន្តា បានឲ្យដឹងថា៖<<អឺ…មែនទែនទៅសិខាសាលាវាសំខាន់ទីមួយយើងមើលឃើញថា វាជាចំនេះដឹងថ្មីសម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ពីព្រោះយើងអតដឹងថាមានទិន្នន័យយ៉ាងម៉េចទេ តែឱកាសនេះដូចបង្ហាញថាទិន្ននយ័វាសំខាន់ ចឹងODC ប្រើប្រាស់វេទិការនេះផ្តល់ឲ្យពលរដ្ឋអ្នកសាព័ត៌មាន ដើម្បីជំនួយស្មារតីក្នុងការសរសេរព័ត៌មានបន្ថែម ទីពីរខ្ញុំឃើញថាសិខាសាលានេះក៏ជាឱកាសមួយយើងបង្កើតទំនាក់ទំនងបន្ថែម រវាងអង្គការទិន្នន័យយើយហ្នឹងពលរដ្ឋអ្នកសារព័ត៌មានរបស់CCIM ដើម្បីស្វែងយល់បញ្ហាជាពិសេសកើតមានក្នុងមូលដ្ឋាន វាជារឿងសំខាន់បំផុតដែលយើងត្រូវដឹង អីដែលកើតមាននៅមូលដ្ឋានគាត់ ធ្វើម៉េច់ ភាពជាដៃគូរឆ្លើយតបភ្លាមៗហ្នឹង>>។

ពលរដ្ឋអ្នកសារព័ត៌មកពីខេត្តបន្ទាយមានជយ័លោក ហូរ តុងហាន់បានឲ្យដឹងថាសិក្ខាសាលាដែលរៀបចំ ដោយODC និងCCIMផ្តល់ចំនេះដឹងថ្មីបន្ថែមទៀត<<សម្រាប់ខ្ញុំគឺអង្គការនេះបានបង្ហាញអំពីការរាវរកឯកសារ សាធារណៈដើម្បីបន្ថែមលើការសរសេរព័ត៌មាន>>។លោកបន្តថាវាយជួយឲ្យងាយស្រួដែលកន្លងមកយើងតែងទៅជួបនិងស្នើសុំឯកសារពីស្ថាបន័ផ្សេងៗ តេទូរសព្ច័ជួនគេលើក ជួនគេអត់លើក។ ចំនាយពេល និងពេលខ្លះទៅមិនជួប នឹងពេលខ្លះគេថាគ្មាន។

ពលរដ្ឋអ្នកសារព័ត៌មានម្នាក់ទៀតដែលមកពីខេត្តកំពង់ធំលោក ឃួន ម៉ុន បានឲ្យដឹងថា៖វាល្អណាស់យើងអាចមានឯកសារជាច្រើននៅក្នុងគេហទំព័ត៌ODC តែវាថ្មី៖<<ខ្ញុំ ហ្នឹងយកចំនេះដឹងនេះទៅប្រើ ព្រោះវាល្អ តែវាថ្មីសម្រាប់ខ្ញុំវាជួបកាលំបាកខ្លះ ដោយពួកយើងធ្វើការដោយស្មាតហ្វូន ហើយនៅទីជនបទ>>ហើយ ចំនេះដឹងខាងព័ត៌មានវិជ្យានៅមានកំរិត។

គួរំលឹកថា
សិក្ខាសាលាដែលរាបចំដោយអង្គការ ODC សហការជាមួយCCIM មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី28គុម្ភៈដល់ថ្ងៃទី01ខែមិនា នៅខេត្តសៀមរាប ហើយនេះជាលើកទីពីរ ហើយ
ដែលODCបានរៀបចំ។ ដោយលើកទីមួយធ្វើនៅចុងខែវិច្ឆិការ ឆ្នាំ2017 នៅរាជធានីភ្នំពេញ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំលោក ហ៊ុន ឌីម៉ូ

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។