មាស សុខសោភា កាន់តែប្រកែក ដំណឹង​កាន់តែ​​​​ក្ដៅ

តារាចម្រៀង ​​​មាស សុខ​សោភា (វង្ស សុម៉ាលីន)

មកទល់ពេលនេះ ​តារាចម្រៀង ​​​មាស សុខ​សោភា នៅតែ​បានប្រកាសថា​ ខ្លួនមិនបានកុងត្រា​ស្ងាត់ៗជាមួយ​ផលិតកម្ម​​ហង្សមាស​​នោះទេ ដោយនាង​នៅតែអះអាងថា​​​​​ខ្លួន​​​​នៅតែ​ជាតារាចម្រៀងប្រចាំផលិតកម្មថោនដ
ដែល។ ​យ៉ាងណា​​​មិញ ​​ប្រភពជាច្រើននៅតែ​អះអាងថានាងបានត្រូវរ៉ូវជាមួយ​ហង្សមាស​រួច​ហើយ ដោយ​កិច្ចព្រមព្រៀងនោះ នឹងតម្រូវអោយ​​​​​​នាង​​​ដើរចេញពី​​ថោន ក្រោយបញ្ចប់ការងារសម្រាប់​ចូលឆ្នាំដ៏ខ្លីនេះ​ផង​​។

មាស សុខសោភា និយាយថានាងមានការភ្ញាក់ផ្អើល ក្នុងពេលដែលមានការ​លេចឮច្រើន​ឡើង​ថានាង​​បាន​​​​​​រត់ទៅកុងត្រានៅហង្សមាសស្ងាត់ៗ។ នាងថា​ព័ត៌មានមួយនេះ​​ធ្លាប់បាន​ល្ហិចល្ហៀង​​ច្រើន​លើកមកហើយដោយ​គ្រាន់តែមិនក្ដៅគគុក និង​​​​ផ្អើលខ្លាំងដូច​​​​​​​​​ក្នុងអំឡុង​ដើមឆ្នាំ​​២០១៨នេះ ស្រប​គ្នាដែល​នាង​ក៏ពិតជា​មិនមានចំណង​កុងត្រាជាមួយ​​​​ផលិតកម្មថោន។

​នាង​អះអាងថា​​​ដ្បិតថាអត់មានកុងត្រាជាមួយ​ទ្រនំ​សព្វថ្ងៃ ប៉ុន្តែនាងថា​រវាងខ្លួន​និងថោន បាន​​ចាប់ដៃគ្នាធ្វើការ​ដោយការពេញចិត្ត ​​​​​​​​​​​ដោយ​​​គម្រោង​​​​​បញ្ចេញបទចម្រៀង​ជាច្រើន​​​​​សម្រាប់អបអរឱកាស​បុណ្យចូលឆ្នាំ និងក្រោយ​​ចូលឆ្នាំនោះផង។

​យ៉ាងណាមិញ​នាង​អះអាងថាសម្រាប់អនាគត​គឺជា​រឿងមួយផ្សេងដោយ​​នាងខ្លួនឯងក៏មិនអាច​ទាយ​ទុកដោយគ្រាន់តែ​សម្រាប់ពេលនេះគឺ​នាងអត់មានបាន​លួច​ទៅ​​​កុងត្រាស្ងាត់ៗ​ជាមួយ​ហង្សមាសប៉ុណ្ណោះ។ នាង​ថាព័ត៌មានដែលបាន​​​លេចធ្លាយ បានបង្ក​​អោយ​មានការ​​ភ្ញាក់​ផ្អើលសម្រាប់នាង ជាពិសេស​គឺ​​សម្រាប់ក្រុមការងារនៅ​ក្នុងផលិតកម្មថោន ដោយ​បានទាំង​ធ្វើអោយប៉ះពាល់​​ដល់​ទំនាក់ទំនង​និង​​អាចខូចបទរបស់​នាង​​ផង
​​​​ក្នុងពេលដែល​​ថោន​​​​​​​កំពុងសម្រិតសម្រាំង​​​​​​​​​ដើម្បីអោយ​​​​​​វាយលុកទីផ្សារនោះ។

​​ផ្ទុយពី​​ការ​​​បកស្រាយ​របស់នាង ​​ប្រភពជាច្រើន​បានអះអាងថា​​​​អ្វីដែល មាស សុខសោភា ​​និងបងប្រុសធ្លាប់លើកឡើងមិនខុសនោះទេ ដោយសារតែក្នុងពេលនេះម៉ោងនេះ ពោលគឺ​ពេលដែលនាង​​​​​បកស្រាយ​នាងពិតជាតារាចម្រៀងរបស់​ផលិតកម្មថោនគ្មានការកែប្រែ​មិនដូចអ្វីដែល​បាន​​​​​​​​ភ្ញាក់ផ្អើល​មែន។

ប៉ុន្តែក្រោយ​បញ្ចប់ការងារ​ចូលឆ្នាំ​និង​​បញ្ចប់​​​​​​ការថត​MV​នូវបទសេសសល់ចុង​ក្រោយរបស់​​នាងនៅក្នុងផលិតកម្មថោន គឺ​នាង​ទៅ​​ហង្សមាស ​​ដោយសារតែនាង​ និងហង្សមាស បាន​​​ត្រូវរ៉ូវគ្នា​រួចហើយ ដោយរង់ចាំតែ​អោយនាង​បំពេញការងារ​ជាមួយ​ផលិតកម្មចាស់អោយ​ចប់សព្វគ្រប់​​​​​ជាមួយ​នឹង​បទ​​នៅសល់ប៉ុណ្ណោះ។

ប្រភព​ដែលគួរអោយទុកចិត្ត​បន្តថា ការ​​ដើរចេញរបស់នាង មិនប៉ះពាល់នឹង​មុខ​​តំណែងរបស់បង​ប្រុសនាង គឺលោក មាស សុខរតនៈ ​ដែល​​​​បម្រើការនៅក្នុង​ទូរទស្សន៍ថោន ​នោះទេ ដោយសារតែថោន​ក៏ត្រូវ​ការអោយបងប្រុសនាង​​បន្ត​​​ការដឹកនាំ​​​​​នៅទូរទស្សន៍នោះ ដោយមិនខ្វល់ពីការ​​​សម្រេចចិត្ត​របស់មាស សុខសោភា។

​​​​​​​​​​​ប្រភព​​​មួយផ្សេងទៀត ដែល​​ចេញពីអ្នកនិពន្ធរបស់នាង​បាន​អះអាងថា មាស សុខ​សោភា មិន​អាច​ទទួលស្គាល់ថា​នាង​នឹងដើរចេញពី​ថោន​បានទេ ដោយសារតែនាង​​ត្រូវ​​ការកុំអោយខូច​​បទដែលមិនទាន់ចេញលក់​និង​ត្រូវការ​​បំពេញអោយចប់សព្វគ្រប់​​នូវ​បទ​​ចូលឆ្នាំរបស់នាង​ដែល​សកម្មចេញថត។

ស្របគ្នាដែល មាស សុខសោភា ក៏​​ព្រលយថា​​​​​​​សម្រាប់អនាគត គឺជារឿងមួយ​ផ្សេង ​ទើប​​​ការ​​បកស្រាយ​​របស់នាង​ត្រូវគេ​អះអាងថា​មិនទាន់អាច​​​ទុកចិត្ត​បានទាំងស្រុង។ ប្រភព​ដែល​​កាន់តែផ្អើល បានអះអាងថា ហង្សមាស​បាន​ផ្ដល់​​លក្ខខណ្ឌអោយនាង​​​​​​ច្រើនជាងនៅថោន ដោយបូករួមទាំង​​ការ​អោយ​ចេញច្រៀងលើវេទិកាធំៗអោយច្រើន
និង​ផ្ដល់​សិទ្ធិ​អោយនាង​​​​មានក្រុម​​ផលិតបទ​​Original Song ផ្ទាល់ខ្លួនទើបតារាស្រីរូបនេះសម្រេចចិត្ត​​រត់ចូល​ហង្សមាស។

យ៉ាងណាមិញ​​​​​​​​​​​​គេនៅមិនទាន់ដឹងថា​​រវាងការប្រកែករបស់នាងនិង​ការទម្លាយចេញដែលកាន់តែមានលក្ខណៈផុសផុលនេះ ​តើ​មួយនឹងពិតប្រាកដនៅឡើយទេ ដោយ​​រង់ចាំទាល់តែ​បញ្ចប់ចូលឆ្នាំសិន
ទើប​​​​​អាច​​អាកាត់បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ