ក្រសួងថា នឹងមានភ្លៀងធ្លាក់​ទូទាំងប្រទេស​ពីខែមីនា​ដល់​ខែមិថុនា

អាជ្ញាធរ​ធនធានទឹកបានឲ្យដឹងថា កម្ពុជានឹងទទួលរងឥទិ្ធពលពីបាតុភូត ឡានីណា (La Nina) នាំឲ្យមាន​ភ្លៀង​​ធ្លាក់រាយប៉ាយ ពេញផ្ទៃប្រទេស នៅអំឡុង​ខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ។

អាជ្ញាធរ​ធនធានទឹកបានឲ្យដឹងថា កម្ពុជានឹងទទួលរងឥទិ្ធពលពីបាតុភូត ឡានីណា (La Nina) នាំឲ្យមាន​ភ្លៀង​​ធ្លាក់រាយប៉ាយ ពេញផ្ទៃប្រទេស នៅអំឡុង​ខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្នុង​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះកាលពីថ្ងៃទី១មីនា ឲ្យដឹងថា ស្ថាន​ភាព​អាកាស​ធាតុលើកទី១ ក្នុង​រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៨ ដោយ​ចាប់ពីខែមីនា ដល់ខែ​មិថុនា ឆ្នាំ២០១៨ កម្ពុជានឹង​​ទទួលរងនូវឥទិ្ធពលពីបាតុភូត ឡានីណា (La Nina) នាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុង​បរិមាណ​ពីបង្គួ​រ​​ទៅ​ច្រើន​​ពេញ​ផ្ទៃ​ប្រទេស ជាពិ​សេស​តំបន់វាលទំនាប់ និងតំបន់មាត់​សមុទ្រអាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើនជាង​គេ។

ចំណែក​ បាតុភូតធម្មជាតិ នៅក្នុងខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។