យុវជនឈ្មោះ សាម សល់ អាយុៈ២០ឆ្នាំ បានស្លាប់ដោយសារត្រីក្រាញ់

ដោយសារការធ្វេសប្រហែស យុវជនម្នាក់បានទទួលគ្រោះថ្នាក់ដល់អាយុជីវិត​ នៅថ្ងៃទី ៦ខែមីនា ឆ្នាំ ២០១៨។

ដោយសារការធ្វេសប្រហែស យុវជនម្នាក់បានទទួលគ្រោះថ្នាក់ដល់អាយុជីវិត​ នៅថ្ងៃទី ៦ខែមីនា ឆ្នាំ ២០១៨។

មានហេតុការណ៌មួយគួឱ្យសោកស្តាយដោយ

យុវជនម្នាក់រស់នៅភូមិ ជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅបង់សំណាញ់ បានត្រីក្រាញ់យកមកខាំលេងនឹងមាត់ ហើយត្រីនោះបានរុលចូលក្នុងបំពង់ក។ បន្ទាប់មកប្រជាពលរដ្ឋបានបញ្ជូនយុវជនទៅមណ្ឌលសុខភាពទីពោដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅដល់មណ្ឌលសុខភាពយុវជននោះបានស្លាប់ទៅហើយ ។

 

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំលោក ជៀម វឿន

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។