អ្នកការពារបរិស្ថានរាយការណ៍ទៅនាយករដ្ឋមន្ត្រីករណីបូបខ្សាច់លុបព្រៃកោងកាង

ការបូមខ្សាច់ (FB: Mother Nature Cambodia)

ក្រុមអ្នកការពារបរិស្ថានឈ្មោះចលនាមាតាធម្មជាតិ បានរាយការណ៍លទ្ធផលនៃការស្រាវ ជ្រាវរបស់ពួកគេជុំវិញករណីបូបខ្សាច់លុបព្រៃកោងកាង ដែលស្ថិតនៅក្នុងតំបន់ការពារ នៅខេត្តកោះកុង។​

ក្នុងវីឌីអូមួយដែលផ្សព្វផ្សាយលើហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ​ កាលពីម្សិលមិញគឺ បានបង្ហាញតាមរយៈផែនទី និង ភស្តុតាងជាឯកសារមួយចំនួនដែលបញ្ជាក់ថា ករណីចាក់ ដីលុបព្រៃកោងកាងនេះ កើតឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្ដកោះកុង ដែលជាព្រៃកោងកាងធំជាងគេនៅកម្ពុជា។

ក្រុមនេះបានបង្ហាញឯកសារមួយចំនួនថា សកម្មភាពកំពុងចាក់ខ្សាច់លុបព្រៃការពារនោះ ពាក់ព័ន្ធឧកញ៉ាម្នាក់ឈ្មោះ ជា លាងហុង។

កាលពីថ្ងៃទី២២កុម្ភៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅ រដ្ឋមន្រ្តីក្រសួងដែនដីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអភិបាលខេត្តកោះ កុង លោកស្រី មិថុនា ភូថង ឲ្យចុះពិនិត្យនៅតំបន់ការពារមួយចំនួនក្នុងខេត្តកោះកុង ដែលលោកថា កំពុងលិច លឺមានការបូមខ្សាច់ និងចាក់ដីលុបចូលតំបន់ព្រៃកោងកាង ដើម្បីបង្កើតជាទីក្រុង។​

 

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។