អ្នកភូមិជាង ១០០គ្រួសារ នាំគ្នាមកធ្វើប័ណ្ណក្រីក្រ

នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រហែល១០០គ្រួសារ ដែលរស់នៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដង់ទង់ ខេត្តកំពត បានមកថតរូបនៅវត្តល្អាងដើម្បីធ្វើប័ណ្ណក្រីក្រ។

នៅវេលាម៉ោង៨:០០ព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ដែលរស់នៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានមកថតរូបនៅវត្តល្អាងដើម្បីធ្វើប័ណ្ណក្រីក្រ បន្ទាប់ពីលោកប្រធានភូមិល្អាងបានប្រកាសឲ្យ ប្រជាពលរដ្ឋក្រីក្រឲ្យទៅធ្វើប័ណ្ណក្រីក្ររួចមក។

គោលបំណងនៃការធ្វើប័ណ្ណក្រីក្រនេះ គឺចង់ឲ្យប្រជាពលរដ្ឋដែលក្រីក្រទទួលបានជំនួយពីរាជរដ្ឋាភិបាល នៅពេលពួកគាត់មានបញ្ហាក្នុងគ្រួសារ។

ម្យ៉ាងវិញទៀត ប័ណ្ណក្រីក្រនេះ ក៏ជួយសម្រួលដល់ពួកគាត់ឲ្យទទួលបានសេវាសាធារណៈដោយឥតគិតថ្លៃផងដែរ។

 

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពតលោក អ៊ីម សុភាក់

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។